សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតថ្លែងអំណរគុណ អ្នកឧកញ៉ា អុឹង លីហេង និងលោកជំទាវអ្នកឧញ៉ា តាំង ហ្គិចលៀង ដែលបានឧបត្ថម្ភថវិកា ៥០,០០០ដុល្លារ ដល់មូលនិធិតេជោការពារព្រំដែន

ជុំវិញ​ឧកញ៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានផ្ញើសារលិខិតថ្លែងអំណរគុណដល់ អ្នកឧកញ៉ា អុឹង លីហេង អគ្គនាយកក្រុមហ៊ុន H&L Group Co.,Ltd និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងក្រុមគ្រួសារ ដែលបានចូលរួមឧបត្ថម្ភថវិកាចំនួន ៥០,០០០ដុល្លារអាមេរិក ដល់ «មូលនិធិតេជោការពារព្រំដែន»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចសូមកោតសរសើរដោយស្មោះចំពោះកាយវិការ និងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់ អ្នកឧកញ៉ា និងក្រុមគ្រួសារ ដែលពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រពង្រឹងស្មារតី និងឆន្ទៈរបស់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅជួរមុខក្នុងស្មារតីជាតិខ្មែរតែមួយ ដើម្បីការពារ ថែរក្សាសន្តិភាព ស្ថិរភាព អធិបតេយ្យ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។

ជាមួយទឹកចិត្តដ៏ថ្លៃថ្លានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សូមជូនពរ អ្នកឧកញ៉ា និងក្រុមគ្រួសារ បានជួបប្រទះតែនឹងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕