អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បង្កើតមូលនិធិទ្រទ្រង់ជនភៀសសឹក អំពាវនាវដល់អ្នកសិល្បៈ និងមហាជន ជួយដល់ជនភៀសសឹករាប់ម៉ឺននាក់

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានបង្កើតមូលនិធិមួយឈ្មោះថា «មូលនិធិដើម្បីជនភៀសសឹក» និងអំពាវនាវដល់អ្នកសិល្បៈ និងមហាជនគ្រប់ទិសទី ជួយដល់ជនភៀសសឹករាប់ម៉ឺននាក់ ដែលកំពុងរត់ភៀសខ្លួនពីសត្រូវឈ្លានពាន នៅតាមបណ្ដាខេត្តតាមព្រំដែនកម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មូលនិធិដើម្បីជនភៀសសឹក បច្ចុប្បន្នបាននិងកំពុងធ្វើសកម្មភាពសប្បុរសធម៌ ហើយក្រុមការងារសមាគមសិល្បករខ្មែរ កំពុងតែសស្រាក់សស្រាំចែកជូននូវគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដល់បងប្អូនជនភៀសសឹក។ បងប្អូនជនភៀសសឹករាប់ម៉ឺននាក់ បានចាកឆ្ងាយពីផ្ទះសម្បែងដោយសារតែសង្គ្រាមឈ្លានពាន ហើយបច្ចុប្បន្នកំពុងរស់នៅយ៉ាងលំបាក នៅតំបន់សុវត្ថិភាព ដោយរំពឹងលើជំនួយពីពួកយើងទាំងអស់គ្នា។

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ សូមអំពាវនាវដល់បងប្អូនទាំងអស់គ្នា ចូលរួមជាមួយមូលនិធិ «ទ្រទ្រង់ជនភៀសសឹក» ឥឡូវនេះ ដើម្បីក្រុមការងារបន្តសកម្មភាពសប្បុរសធម៌ ប្រកបដោយស្មារតីមហាសាមគ្គីនេះបន្តទៀត៕