ឧកញ៉ា ព្រហ្ម ចន្ធូ និងស្វាមី ទទួលការបំពាក់គ្រឿងឥស្សរិយយស ពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ព្រហ្ម ចន្ធូ និងស្វាមី ត្រូវបាន​ព្រះមហាក្សត្រ ប្រោសប្រទានគ្រឿងឥស្សរិយយស ថ្នាក់​មហាសេនា និង​ថ្នាក់​មហាសិរីវឌ្ឍន៍ ​​និង​​ត្រូវ​បាន​បំពាក់​​ដោយ​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ​​ក្នុង​ពិធីសម្ពោធ​ឆ្លង​សមិទ្ធផលនានា ​ក្នុងវត្តជម្ពូព្រឹក្សា (ហៅវត្តថ្មី) ​ស្ថិតក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពី​ព្រឹកថ្ងៃអាទិត្យ ​ទី២៥ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ទទួល​បាន​ការ​បំពាក់​មេដាយ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ខាង​លើ​នេះ ឧកញ៉ា ព្រហ្ម ចន្ធូ ​​បាន​ទទួល​ការ​បំពាក់​មេដាយ ថ្នាក់​មហាសេនា ​​ខណៈ​ដែល​​ស្វាមី​លោកស្រី គឺ​​លោក​ឧត្តមសេនីយ៍ត្រី សុខ វិរិទ្ធ បាន​ទទួល​មេដាយ ថ្នាក់​មហាសិរីវឌ្ឍន៍។

ឧកញ៉ា ​ព្រហ្ម ចន្ធូ ប្រធានក្រុមហ៊ុនដឹកជញ្ជូន ម៉ីង លាំង ខូ អិលធីឌី (Ming Liang Co., Ltd) ដែល​ជា​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ និង​បំពេញ​បែបបទ​គយ (Customs Clearance) ​​និង​ស្វាមី ជានិច្ចកាល​ តែងតែ​ចូល​រួម​យ៉ាង​សកម្ម​ ក្នុង​សកម្មភាព​សប្បុរសធម៌ និង​មនុស្ស​ធម៌ ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​សង្គម​ជាតិ ដូចជា​ ការ​​ចែក​អំណោយ​ដល់​ជន​ក្រីក្រ ការ​ជួយ​​សាងសង់​សាលារៀន និង​​វត្តអារ៉ាម ​ជា​ដើម។ ​លោកស្រី ​ព្រហ្ម ចន្ធូ ​​ត្រូវ​បាន​ព្រះមហាក្សត្រ ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ «ឧកញ៉ា» ​​​​​​​កាលពី​​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ២០២៣៕
​​