អ្នកមានបំផុតឥណ្ឌូណេស៊ី កើបលុយជាង ២០ពាន់លានដុល្លារ ក្រោយភាគហ៊ុនក្រុមហ៊ុនហក់ឡើងខ្ពស់

អន្តរជាតិ

លោក Prajogo Pangestu ដែលត្រូវចាត់ទុកជាមហាសេដ្ឋីមានដាច់គរបស់ប្រទេសឥណ្ឌូណេស៊ី កាលពីពេលថ្មីៗនេះ​ ត្រូវបានរាយការណ៍មកថាបានកើបលុយបានរាប់ពាន់លានដុល្លារ ដោយសារតែការកើនឡើងយ៉ាងខ្លាំង នៃភាគហ៊ុនក្រុមហ៊ុនថាមពលរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីវ័យ ៨១ឆ្នាំរូបនេះ បានកើនឡើងជាង ២០ពាន់លានដុល្លារ គិតចាប់ពីខែមេសាមក ដែលធ្វើឲ្យចំនួនទ្រព្យសម្បត្តិសរុបរបស់លោក ឈានដល់ចំនួនសរុបប្រមាណ ៣៦,២ពាន់លានដុល្លារ។

ជុំវិញកើនឡើងនៃចំនួនទ្រព្យសម្បត្តិរបស់លោក Pangestu ត្រូវបានជំរុញដោយការហក់ឡើងយ៉ាងខ្ពស់នៃភាគហ៊ុនរបស់ PT Barito Renewables Energy ដែលជាក្រុមហ៊ុនថាមពលកំដៅផែនដីធំបំផុតនៅក្នុងប្រទេស។ ក្រុមហ៊ុននេះ បានបង្កើតប្រាក់ចំណូលច្រើនជាងមួយភាគបីនៃទ្រព្យសម្បត្តិសរុបរបស់លោក Pangestu។

ជម្រាបជូនផងដែរថា លោក Pangestu គឺជាកូនប្រុសរបស់ពាណិជ្ជករកៅស៊ូម្នាក់ ដែលបង្កើតក្រុមហ៊ុន Barito Pacific ឡើងក្នុងឆ្នាំ១៩៧៩ ក្នុងនាមជាក្រុមហ៊ុនរកស៊ីលើអាជីវកម្មឈើ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុននេះ បានរីកធំទៅក្លាយជាក្រុមហ៊ុនរកស៊ីលើវិស័យផ្សេងទៀត រួមមានគីមីឥន្ធន: ថាមពល អចលនទ្រព្យ និងឈើ ជាដើម៕​