លោក Prajogo Pangestu ដែលត្រូវចាត់ទុកជាមហាសេដ្ឋីមានដាច់គរបស់ប្រទេសឥណ្ឌូណេស៊ី កាលពីពេលថ្មីៗនេះ ត្រូវបានរាយការណ៍មកថាបានកើបលុយបានរាប់ពាន់លានដុល្លារ ដោយសារតែការកើនឡើងយ៉ាងខ្លាំង នៃភាគហ៊ុនក្រុមហ៊ុនថាមពលរបស់ខ្លួន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីវ័យ ៨១ឆ្នាំរូបនេះ បានកើនឡើងជាង ២០ពាន់លានដុល្លារ គិតចាប់ពីខែមេសាមក ដែលធ្វើឲ្យចំនួនទ្រព្យសម្បត្តិសរុបរបស់លោក ឈានដល់ចំនួនសរុបប្រមាណ ៣៦,២ពាន់លានដុល្លារ។
ជុំវិញកើនឡើងនៃចំនួនទ្រព្យសម្បត្តិរបស់លោក Pangestu ត្រូវបានជំរុញដោយការហក់ឡើងយ៉ាងខ្ពស់នៃភាគហ៊ុនរបស់ PT Barito Renewables Energy ដែលជាក្រុមហ៊ុនថាមពលកំដៅផែនដីធំបំផុតនៅក្នុងប្រទេស។ ក្រុមហ៊ុននេះ បានបង្កើតប្រាក់ចំណូលច្រើនជាងមួយភាគបីនៃទ្រព្យសម្បត្តិសរុបរបស់លោក Pangestu។
ជម្រាបជូនផងដែរថា លោក Pangestu គឺជាកូនប្រុសរបស់ពាណិជ្ជករកៅស៊ូម្នាក់ ដែលបង្កើតក្រុមហ៊ុន Barito Pacific ឡើងក្នុងឆ្នាំ១៩៧៩ ក្នុងនាមជាក្រុមហ៊ុនរកស៊ីលើអាជីវកម្មឈើ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុននេះ បានរីកធំទៅក្លាយជាក្រុមហ៊ុនរកស៊ីលើវិស័យផ្សេងទៀត រួមមានគីមីឥន្ធន: ថាមពល អចលនទ្រព្យ និងឈើ ជាដើម៕

