ក្រុមហ៊ុន PICG ទទួលសិទ្ធផ្ដាច់មុខផ្គត់ផ្គង់និងចែកចាយសំបកកង់ឡានខ្មែរ ​​និងប្រេងរំអិលម៉ាក ប៉េត្រូណាស់ ប្រកាសផ្ដល់អាហារូបករណ៍ និងផ្ដល់ឱកាសការងារដល់កូនៗយោធិនពលី

សង្គម​ និង​សេដ្ឋកិច្ច

កាលពីព្រឹកថ្ងៃពុធទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមហ៊ុន PICG ទទួលសិទ្ធផ្ដាច់មុខផ្គត់ផ្គង់និងចែកចាយសំបកកង់ឡានខ្មែរ ​​និងប្រេងរំអិលម៉ាក ប៉េត្រូណាស់ បានប្រកាសជាសាធារណៈផ្ដល់អាហារូបករណ៍និងផ្ដល់ឱកាសការងារដល់កូនៗរបស់យោធិនខ្មែរពលីតស៊ូប្រយុទ្ធនៅសមរភូមិមុខដ៏អង់អាចក្លាហាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្ដាញសង្គមផ្លូវការរបស់ ក្រុមហ៊ុន PICG កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ ថា៖ ”ក្រុមហ៊ុន PICG នឹងជួយសម្រាលបន្ទុកកូនៗរបស់វីរកងទ័ពពលីឲ្យទទួលបានការងារធ្វើ ក្រោយពួកគេប្រឡងចប់បាក់ឌុប តែបើពួកគេគ្មានបាក់ឌុបទេ ក្រុមហ៊ុននឹងផ្ដល់ការងារឲ្យធ្វើនៅក្នុងរោងចក្រផលិតសំបកកង់ឡានសៃលុន។”

សម្រាប់ព័ត៌មានលម្អិតបន្ថែមពីការប្រកាសនេះ សូមទំនាក់ទំនងតាមលេខទូរសព្ទ 097 444 4128

សូមជម្រាបថា កាលពីថ្ងៃចន្ទទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមហ៊ុន PICG ទទួលសិទ្ធផ្ដាច់មុខផ្គត់ផ្គង់និងចែកចាយសំបកកង់ឡានខ្មែរ ​​និងប្រេងរំអិលម៉ាក ប៉េត្រូណាស់ បានប្រកាសចូលរួមបរិច្ចាគថវិកា ១ម៉ឺនដុល្លារដល់វីរកងទ័ពខ្មែរ ព្រមទាំងបានបង្កើត «មូលនិធិជួយដល់កងទ័ពខ្មែរជួរមុខដ៏អង់អាច» ដើម្បីជួយទ្រទ្រង់ដល់វីរៈកងទ័ពកម្ពុជាកំពុងឈរជើងយ៉ាងស្វាហាប់ក្នុងការពារដែនអធិបតេយ្យភាពនិងជនភៀសសឹកកម្ពុជាផងដែរ។

ការចូលរួមឧបត្ថម្ភថវិការបស់ក្រុមហ៊ុន PICG  ទទួលសិទិ្ធចែកចាយផ្តាច់មុខនូវផលិតផលសំបកកង់ឡានខ្មែរ ក្នុងគ្រាដ៏លំបាកនេះជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

បើបងប្អូនចង់លើកស្ទួយ និងគាំទ្រផលិតផលដែលផលិតនៅក្នុងស្រុក ជ័រកៅស៊ូខ្មែរ ១០០% កុំភ្លេចសំបកកង់ឡានម៉ាក Sailun !!!