លោក ត្រាំ គំរាមដាក់ពន្ធគយធ្ងន់ធ្ងរលើឥណ្ឌា ជុំវិញការបន្តទិញប្រេងពីរុស្ស៊ី

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះបានគំរាមម្តងទៀត ដើម្បីដំឡើងពន្ធគយខ្ពស់លើទំនិញរបស់ប្រទេសឥណ្ឌា ជុំវិញការបន្តទិញប្រេងពីរុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងការបង្ហោះសារមួយលើបណ្តាញសង្គម Truth Social លោក ត្រាំ បាននិយាយថា ៖” ឥណ្ឌាមិនត្រឹមតែទិញប្រេងរុស្ស៊ីក្នុងបរិមាណដដ៏ច្រើននោះទេ ប៉ុន្តែពួកគេក៏បានលក់វាវិញនៅលើទីផ្សារបើកចំហរ ដើម្បីទទួលបានប្រាក់ចំណេញដ៏ច្រើន ផងដែរ។ ពួកគេមិនខ្វល់ថាមានមនុស្សប៉ុន្មាននាក់នៅអ៊ុយក្រែនត្រូៈបានសម្លាប់ដោយអាវុធរបស់រុស្ស៊ី”។

លោកបន្ថែមទៀតថា ៖”​ ដោយសារតែបញ្ហានេះហើយ ខ្ញុំនឹងដំឡើងពន្ធយ៉ាងច្រើនដែលឥណ្ឌាត្រូវបង់ទៅឲ្យសហរដ្ឋអាមេរិក”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងញូវដែលីបានហៅការគំរាមរបស់លោក ត្រាំ នេះថាជារឿងមិនសមហេតុផល ហើយបានប្តេជ្ញាការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។

មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌា បាននិយាយទៀតថា ប្រទេសរបស់ខ្លួននឹងចាត់រាល់វិធានការទាំងអស់ ដើម្បីការពារផលប្រយោជន៍ជាតិ និងសន្តិសុខសេដ្ឋកិច្ចរបស់ខ្លួន។

ជម្រាបជូនផងដែរថា លោក ត្រាំ បាននិយាយកាលពីចុងសប្តាហ៍មុនថា លោកនឹងដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ក៏ដូចជាប្រទេសណាមួយដែលទិញចូលប្រេងពីរុស្ស៊ី ផងដែរ៕​