មហាសេដ្ឋីគ្រីបតូចិនម្នាក់ ជះលុយជិត ៣០លានដុល្លារ ដើម្បីធ្វើដំណើរ ១០នាទី ទៅកាន់ទីអវកាស

អន្តរជាតិ

មហាសេដ្ឋីគ្រីបតូរបស់ចិន លោក Justin Sun ដែលគេស្គាល់ថាជាអ្នកបង្កើតកាក់ Tron កាលពីពេលថ្មីៗនេះ បានចំណាយដល់ទៅ ២៨លានដុល្លារ ក្នុងការធ្វើដំណើររយ:ពេល ១០នាទី ទៅកាន់ទីអវកាស តាមរយ:រ៉ុក្កែត Blue Origin New Shepard របស់មហាសេដ្ឋី Jeff Bezos។ នេះពើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បេកសកម្មទៅកាន់លំហរអាកាសរបស់ក្រុមហ៊ុន Blue Origin ដែលត្រូវបានគេស្គាល់ថា NS-34 បានហោះចេញពីរដ្ឋ West Texas នៅម៉ោង ៨:៤៣ នាទីព្រឹក ម៉ោងក្នុងស្រុកកាលពីថ្ងៃអាទិត្យ ហើយបានត្រឡប់មកវិញនៅម៉ោង ៨:៥៣ នាទីព្រឹកថ្ងៃដដែល។ យោងតាមទស្សនាវដ្តី People បានរាយការណ៍ថា ជាមួយនឹងការធ្វើដំណើររយ:ពេលត្រឹមតែ ១០នាទី​ ក្រុមហ៊ុនបានផ្តល់ឲ្យអតិថិជនរបស់ខ្លួន នូវទស្សនីយភាព និងបទពិសោធដ៏អស្ចារ្យ ទៅកាន់ទីលំហអាកាស។

គួរឲ្យដឹងផងដែរថា​ លោក Justin Sun ស្ថិតនៅក្នុងចំណោមបុគ្គលល្បីៗឈ្មោះមួយចំនួនទៀត នៅក្នុងការធ្វើដំណើរនេះ។ មែនទែនទៅលោក បានដេញថ្លៃឈ្នះសំបុត្រនេះ តាំងពីឆ្នាំ២០២១ មកម្លេះ ហើយដំបូងឡើយលោកគ្រោងនឹងចូលរួមជាមួយការបាញ់បង្ហោះរបស់ New Shepard លើកដំបូងនៅឆ្នាំនោះ ប៉ុន្តែត្រូវបានពន្យារពេលវិញ ដោយសារការផ្លាស់ប្តូរកាលវិភាគភ្លាមៗ។

ជម្រាបជូនផងដែរថា​ Blue Origin មិនបានបង្ហាញពីតម្លៃសំបុត្រសម្រាប់ការធ្វើដំណើរទៅកាន់ទីអវកាសរបស់ខ្លួន នាពេលថ្មីៗនេះទេ ប៉ុន្តែយោងតាម Bloomberg និង Space.com បានរាយការណ៍ថា លោក Justin Sun បានបង់ប្រាក់ចំនួន ២៨លានដុល្លារ សម្រាប់កៅអីធ្វើដំណើររបស់លោក។ ទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណថាទ្រព្យសម្បត្តិរបស់លោក Justin Sun បច្ចុប្បន្នមានចំនួន ៨,៥ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៤ ខែសីហា៕​