ទីបំផុត មេធំ Adani Group ត្រលប់មកកាន់តំណែងជាអ្នកមានបំផុតទាំង២០ របស់ពិភពលោក សារជាថ្មី

អន្តរជាតិ

មហាសេដ្ឋីលំដាប់កំពូលរបស់ឥណ្ឌា និងជាប្រធានក្រុមហ៊ុន Adani Group លោក Gautam Adani ត្រូវបានគេរាយការណ៍ថា បានត្រលប់មកជាប់ក្នុងបញ្ជីឈ្មោះកំពូលអ្នកមានបំផុតទាំង២០ របស់ពិភពលោកវិញហើយ បន្ទាប់ពីទ្រព្យសម្បត្តិរបស់ខ្លួនមានការកើនឡើងយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Bloomberg Billionaires Index បានបង្ហាញឲ្យដឹងថា​ ទ្រព្យសម្បត្តិរបស់លោក Adani ឥឡូវនេះ មានចំនួនសរុបដល់ ៧៩,៧ពាន់លានដុល្លារ ដែលត្រូវបានជំរុញដោយការកើនឡើងនៃភាគហ៊ុន របស់ Adani Group។

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងថាទៀតថា ខណៈពេលដែលទីផ្សារហ៊ុនពិភពលោកមានការកើនឡើង បានធ្វើឲ្យធ្វើឲ្យ Adani ក្លាយអ្នកជារកប្រាក់ចំណូលបានច្រើនជាងគេបំផុត ក្នុងពេលត្រឹមតែមួយថ្ងៃ រហូតដល់ប្រមាណ ៥,៧៤ពាន់លានដុល្លារ​ តាមពីក្រោយតែស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk ប៉ុណ្ណោះ​ ដែលទ្រព្យសម្បត្តិរបស់លោក មានការកើនឡើងដល់ ៦,៦៩ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា​ លោក Musk នៅតែបន្តជាប់ក្នុងតំណែងអ្នកមានដាច់គេរបស់ពិភពលោក ជាមួយទ្រព្យសម្បត្តិសរុប ៣៧៨ពាន់លានដុល្លារ តាមពីក្រោយដោយមេធំ Oracle លោក Larry Ellison មានទ្រព្យសរុប ៣០៥ពាន់លានដុល្លារ និងមេធំក្រុមហ៊ុន Meta លោក Mark Zuckerberg ជាមួយទ្រព្យសរុប២៦៩ពាន់លានដុល្លារ៕​