អ្នកឧកញ៉ា ផែ ហុកឈួន ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកាប្រគល់ជូនវីរយុទ្ធជនដែលរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២ ក្នុងខេត្តព្រះវិហារ

សមាគមឧកញ៉ាកម្ពុជា

នាព្រឹកថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមដោយអ្នកឧកញ៉ាអគ្គលេខាធិការ និងអ្នកឧកញ៉ាសមាជិកក្រុមប្រឹក្សាភិបាលជាច្រើនរូបបានចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកាប្រគល់ជូនវីរយុទ្ធជនដែលបានរបួសក្នុងសមរភូមិ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ១៦មករា និងមណ្ឌលសុខភាពគូលែនដែលស្ថិតក្នុងខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនេះដែរ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម មិន ស៊ីថា អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ រួមទាំងលោកវេជ្ជបណ្ឌិត ជូ ប៉ូនីណា ប្រធានមន្ទីរពេទ្យបង្អែក១៦មករា និងលោក ទិត្យ សារុំ ប្រធានមណ្ឌលសុខភាពគូលែនផងដែរ។

សូមបញ្ជាក់ថា នាពេលកន្លងមក គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បាននាំយកនូវអំណោយជាថវិកាមួយចំនួនក៏ដូចជាគ្រឿងឧបភោគបរិភោគផ្សេងៗដើម្បីប្រគល់ជូនវីរយុទ្ធជនដែលបានរងរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រមទាំងក្រុមគ្រួសារវីរជនពលីផងដែរ៕