ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានចេញព្រះរាជក្រឹត្យ តែងតាំងលោកជំទាវ ឈី វ៉ា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ មិថុនា ភូថង។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ឈី វ៉ា ជាកូនស្រីឯកឧត្តមព្រឹទ្ធាចារ្យ រួន សិង្ហផាន់ ដែលលោកបានទទួលមរណភាពប្រមាណជាង៥ឆ្នាំមុន ហើយលោកគឺជាឥរស្សជនតស៊ូម្នាក់ផងដែរជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
សូមជម្រាបថា មុនទទួលបានការតែងតាំងនេះ លោកស្រី ឈី វ៉ា មានតួនាទីជា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង៕




