ជប៉ុន ប្រកាសទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា ប្រមាណ២ពាន់​តោន ទៅ៣ពាន់​តោន ក្នុងមួយឆ្នាំ កែច្នៃនាំចេញទៅប្រទេសជប៉ុន

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូជប៉ុន បានដាក់ទុនវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនឯកជនមួយនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដោយមានផែនការបញ្ជាទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា ប្រមាណពី​ ២ ០០០​តោន ទៅ ៣ ០០០ ​តោនក្នុងមួយឆ្នាំ សម្រាប់យកមកកែច្នៃតាមស្តង់ដារជប៉ុនសម្រាប់នាំចេញទៅប្រទេសជប៉ុនជាជំហានដំបូង ដោយផ្តល់តម្លៃទិញខ្ពស់ជាងតម្លៃដែលកសិករលក់ទៅឱ្យប្រទេសជិតខាងនាពេលកន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមជំនួបរវាង លោក សរ ចិត្រា អគ្គលេខាធិការនៃក្រសួងកសិកម្ម ជាមួយគណៈប្រតិភូក្រុមហ៊ុន Inoue Calcium Corporation របស់ប្រទេសជប៉ុន កាលពីថ្ងៃទី៩ កញ្ញា បានឱ្យដឹងថា គណៈប្រតិភូជប៉ុននឹងជួយកៀរគរវិនិយោគិនបរទេសឱ្យមកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែច្រើន ដោយផ្តោតលើការកែច្នៃកសិផលក្នុងស្រុក ជាពិសេសលើដំណាំស្វាយចន្ទី ពីព្រោះការជំរុញការវិនិយោគលើការកែច្នៃនេះនឹងជួយបង្កើតតម្លៃបន្ថែមខ្ពស់សម្រាប់ផលិតផលកសិកម្ម និងជួយឱ្យកសិករអាចលក់កសិផលបានក្នុងតម្លៃខ្ពស់ជាងមុននៅលើទីផ្សារ។

ជាមួយគ្នានេះ គណៈប្រតិភូជប៉ុនក៏បានដាក់ទុនវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនឯកជនមួយនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដោយមានផែនការបញ្ជាទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា ប្រមាណពី​ ២ ០០០​តោន ទៅ ៣ ០០០ ​តោនក្នុងមួយឆ្នាំ សម្រាប់យកមកកែច្នៃតាមស្តង់ដារជប៉ុនសម្រាប់នាំចេញទៅប្រទេសជប៉ុនជាជំហានដំបូង ដោយផ្តល់តម្លៃទិញខ្ពស់ជាងតម្លៃដែលកសិករលក់ទៅឱ្យប្រទេសជិតខាងនាពេលកន្លងមក។

បន្ថែមពីនេះ គណៈប្រតិភូជប៉ុនមានគម្រោងអនុញ្ញាតឱ្យនិស្សិតផ្នែកកសិកម្មរបស់កម្ពុជា ទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍រវាងគ្នានិងគ្នា​​ ព្រមទាំងមានគម្រោងសហការ​​ គឺសាកលវិទ្យាល័យ Kochi University of Technology​ នៃប្រទេសជប៉ុនត្រៀមចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងពិចារណាស្វែងរកកិច្ចសហប្រតិបត្តិការផ្សេងទៀតរវាងភាគីជប៉ុន​ និងបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជា នាពេលអនាគត៕