ស្មារតីខ្មែរ ជួយខ្មែរ! លោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកា បុរី វិមានសំណាង បានផ្តួចផ្តើមកៀរគរជំនួយសប្បុរសធម៌ នាំយកគ្រឿងឧបភោគ បរិភោគ និងរបស់សម្ភារៈមួយចំនួន ជូនប្រជាពលរដ្ឋខ្មែរកំពុងភៀសសឹក នៅខេត្តឧត្តរមានជ័យ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ចុងសប្តាហ៍នេះ។

ចូលរួមបរិច្ចាកជាមួយនឹងក្រុមគ្រួសារ បុរី វិមានសំណាង ទាំងអស់គ្នា!
ទីតាំងការិយាល័យ បុរី វិមានសំណាង៖ https://maps.app.goo.gl/zuQCtePSVUyzqEJJA
សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់៖ 𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗
សូមជម្រាបថា ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា កាលពីពេលថ្មីៗមកនេះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង និងលោកជំទាវឧកញ៉ា គង់ សំណាង ក៏បានឧបត្ថម្ភថវិកាចំនួន ១,០០០ដុល្លារ (១ពាន់ដុល្លារ) ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃផងដែរ៕



