ក្រុមហ៊ុន Boeing កំពុងចរចាលក់យន្តហោះ ៥០០ គ្រឿងទៅឲ្យប្រទេសចិន

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុន Boeing ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតនៅក្នុងការចរចាដើម្បីលក់រថយន្តជាច្រើនរយគ្រឿងទៅឲ្យប្រទេសចិន ចំពេលកិច្ចព្រមព្រៀងដ៏ធំនេះ ត្រូវបានគេមើលឃើញថាអាចជាសចំណុចស្នូលមួយនៃការចរចាពាណិជ្ជកម្មដែលកំពុងបន្តរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីរ របស់ពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២១ ខែសីហា យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានដកស្រង់ចេញពីប្រភពជិតស្និទ្ធមួយថា ក្រុមហ៊ុនផលិតយន្តហោខ្នាតយក្សអាមេរិក Boeing កំពុងស្ថិតនៅក្នុងដំណើរការចរចាលក់យន្តហោះប្រហែល ៥០០គ្រឿង ទៅឲ្យប្រទេសចិន។ ភាគីទាំងពីនៅតែបន្តពិភាក្សាគ្នាលម្អិតអំពីម៉ូដែល ប្រភេទនៃយន្តហោះ និងពេលវេលាក្នុងការដឹកជញ្ជូន ផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីមានព័ត៌មាននេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Boeing បានកើនឡើងយ៉ាងខ្លាំង នៅក្នុងការជួញដូរចុងក្រោយរបស់ខ្លួន។ ហើយមិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងនេះ នឹងក្លាយជាកិច្ចព្រមព្រៀង Boeing ដ៏សំខាន់លើកដំបូងរបស់ប្រទេសចិន ចាប់តាំងពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានមកបំពេញទស្សនកិច្ចនៅចិន ក្នុងអំឡុងអាណត្តិដំបូងរបស់លោកមកម្លេះ។

ជម្រាបជូនផងដែរថា​ ការបញ្ជាទិញយន្តហោះបានក្លាយជាចំណុចស្នូលដ៏សំខាន់ នៅក្នុងការចរចាទម្លាក់ពន្ធរបស់ប្រធានាធិបតីលោក ត្រាំ ជាមួយបណ្តាប្រទេសធំៗជាច្រើន។ ។ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់មជ្ឈិមបូព៌ាកាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Boeing បានចុះហត្ថលេខាលើការបញ្ជាទិញដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន នៅពេលដែលក្រុមហ៊ុន Qatar Airways បានយល់ព្រមទិញយន្តហោះដែលមានតួខ្លួនធំទូលាយចំនួន ១៦០ គ្រឿង ជាមួយនឹងជម្រើសទិញ ៥០ គ្រឿងបន្ថែមទៀត។ ដោយឡែក អារ៉ាប៊ីសាអូឌីត ក៏បានបញ្ជាទិញយន្តហោះ Boeing 737 MAX ចំនួន ២០ គ្រឿង ជាមួយនឹងជម្រើស ១០ គ្រឿង បន្ថែមទៀតផងដែរ៕​