ទ្រព្យសម្បត្តិសរុបរបស់កំពូលមហាសេដ្ឋីមានដាច់គេលើលោក Elon Musk កាន់តែកើនឡើងច្រើនទៅៗហើយ ខណៈគិតមកទល់ពេលនេះ ខិតជិតឈានដល់ចំនួន ៥០០ពាន់លានដុល្លារហើយ។

បើតាម Forbes បានរាយការណ៍ថា ទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុន Tesla រូបនេះ បានកើនឡើងដល់ចំនួនប្រមាណ ៤៨០ពាន់លានដុល្លារ បើធៀបទៅនឹងចំនួនប្រមាណជាង ៤៦០ពាន់លានដុល្លារ កាលពីសប្តាហ៍មុន។
ក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតលើលោកទាំង១០ គិតនៅត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៤៨០,២ពាន់លានដុល្លារ
2.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៧០,៩ពាន់លានដុល្លារ
3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៦៦,៩៤ពាន់លានដុល្លារ
4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៤០៣,១ពាន់លានដុល្លារ
5.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២១១,៣ពាន់លានដុល្លារ
6.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៩៦,១ពាន់លានដុល្លារ
7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៧,៣ពាន់លានដុល្លារ
8.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៥៦ពាន់លានដុល្លារ
9.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៥៣,៥ពាន់លានដុល្លារ
10.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៧,៤ពាន់លានដុល្លារ៕

