ឧកញ៉ា ស្រី ចាន់ថន និងក្រុមគ្រួសារ នាំយកអំណោយរថយន្ត ១០គ្រឿង និងវិទ្យុទាក់ទង ៣៣៣ដើម ប្រគល់ជូនដល់អង្គភាពកងទ័ពជួរមុខ

សមាគមឧកញ៉ាកម្ពុជា

នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥នេះ ឧកញ៉ា ស្រី ចាន់ថន សមាជិក នៃសមាគមឧកញ៉ាកម្ពុជា និងក្រុមគ្រួសារ បាននាំយកនូវអំណោយរថយន្តចំនួន(១០គ្រឿង) និងវិទ្យុទាក់ទងចំនួន (៣៣៣ដើម) ដែលជាអំណោយដ៏មានតម្លៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកប្រគល់ជូនដល់អង្គភាពកងទ័ពជួរមុខដែលកំពុងតែមានតម្រូវការចាំបាច់បំផុតក្នុងការបំពេញបេសកកម្មការពារដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព