លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ផ្ញើលិខិតអបអរសាទរ ឧកញ៉ា ឡាយ ឈុនហួ ដែលបានជាប់ឆ្នោតជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥

សមាគមឧកញ៉ាកម្ពុជា

លិខិតអបអរសាទរពី លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ជូនចំពោះ ឧកញ៉ា ឡាយ ឈុនហួ សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែល ឧកញ៉ា ត្រូវបានជាប់ជា «ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥» ដោយទទួលបានសំឡេងគាំទ្រចំនួន ១១៦ លើ ១១៧សំឡេងពីសមាជិកសកម្ម នៅក្នុងមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ, ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការទទួលបានតួនាទីដ៏សំខាន់នេះ គឺពិតជាស័ក្តិសមបំផុតចំពោះ ឧកញ៉ា ហើយយើងខ្ញុំជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់របស់ ឧកញ៉ា សហព័ន្ធស្រូវអង្ករកម្ពុជានឹងទទួលបានភាពជោគជ័យ និងរីកចម្រើនជាលំដាប់ ជាពិសេសសម្រេចបាននូវសមិទ្ធិផលជាច្រើនបន្ថែមទៀតដើម្បីចូលរួម គាំទ្រក៏ដូចជាជំរុញនូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។