តុលាការធម្មនុញ្ញរបស់ប្រទេសថស នៅថ្ងៃសុក្រ ទី២៩ ខែសីហានេះ បានសម្រេចដកតំណែងនាយករដ្ឋមន្ត្រី របស់លោកស្រី Paetongtarn Shinawatra ជាផ្លូវការហើយ ពីបទបំពានក្រមសីលធម៌ បន្ទាប់ពីកាន់អំណាចបានត្រឹមតែមួយឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការសម្រេចដកតំណែងនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោកស្រី Paetongtarn ត្រូវបានព្យួរពីតំណែងនាយករដ្ឋមន្ត្រី ចាប់តាំងពីថ្ងៃទី១ ខែកក្កដាមកម្លេះ។
លោកស្រី Paetongtarn ត្រូវបានរកឃើញថាមានទោសពីបទរំលោភបំពានក្រមសីលធម៌ធ្ងន់ធ្ងរ ក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា កាលពីខែមិថុនា នៅពេលដែលប្រទេសទាំងពីរ ឈានដល់ការផ្ទុះជម្លោះប្រដាប់អាវុធតាមបណ្តោយព្រំដែន។
ជម្រាបជូនផងដែរថា កាលពីថ្ងៃទី២៤ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់ទស្សន៍ទាយថា ក្នុងរវង្វង់៣ខែខាងមុខ ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី មកជំនួសលោកស្រី Paetongtarn ។ ហើយនៅថ្ងៃទី២៩ ខែសីហា នេះ លោកស្រី Paetongtarn ត្រូវបានតុលាការសម្រេចដកតំណែងចោលពិតមែន៕

