អាមេរិក នឹងប្រើលុយប្រមូលបានពីពន្ធនាំចូល ដើម្បីទូទាត់បំណុលសាធារណៈ

អន្តរជាតិ

យោងតាមរដ្ឋមន្ត្រីរតនាគារអាមេរិក លោក Scott Bessent បាននិយាយថា ឥឡូវនេះ សហរដ្ឋអាមេរិក កំពុងផ្តល់អាទិភាពលើការប្រើប្រាស់ប្រាក់ចំណូលដែលបានពីពន្ធនាំចូល ដើម្បីយកទៅទូទាត់បំណុល ជាជាងផ្តល់ទៅឲ្យប្រជាជន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការលើកឡើងបែបនេះ ត្រូវបានកើតឡើង បន្ទាប់ពីសមាជិកសភាអាមេរិកមួយចំនួន បានស្នើឲ្យប្រើប្រាស់ថវិកាដែលប្រមូលបានពីន្ធនាំចូល ដើម្បីចែកជូនដល់ប្រជាជន ដោយយ៉ាងហោចណាស់ ៦០០ដុល្លារ សម្រាប់មនុស្សពេញវ័យ និងកុមារ។ បើតាមផែនការនេះ មានន័យថាគ្រួសារដែលមានសមាជិកបួននាក់ អាចទទួលបានខ្ទង់ ២ ៤០០ដុល្លារ ពីរដ្ឋាភិបាល។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសជាមួយ CNBC កាលពីថ្ងៃទី១៩ ខែសីហា លោក Bessent បានចេញមុខច្រានចោលចំពោះគំនិតនេះភ្លាមៗ។ លោកថែមទាំងបាននិយាយទៀតថា៖” ខ្ញុំគិតថានៅពេលណាមួយ យើងអាចធ្វើវាបាន។ ប៉ុន្តែសម្រាប់ពេលនេះ ប្រធានាធិបតី ដូណាល់ ត្រាំ និងខ្ញុំកំពុងផ្តោតលើការសងបំណុល”។

ជម្រាបជូនផងដែរថា បើតាមរបាយការណ៍ពីក្រសួងរតនាគារសហរដ្ឋអាមេរិក បានឲ្យដឹងថាប្រទេសនេះ បានប្រមូលពន្ធនាំចូលប្រហែល ១០០ពាន់លានដុល្លាររួចមកហើយ ចន្លោះខែមេសា ដល់ខែកក្កដា៕