ភ្នំពេញ៖ អនន្ត បោកស្ងួត ជាផ្នែកមួយនៃក្រុមហ៊ុន អនន្ត អ៊ិនដាសស្ទ្រៀល ឡនឌ្រី ដែលកំពុងលើកកម្ពស់ស្តង់ដារក្នុងការថែរក្សាសម្លៀកបំពាក់នៅរាជធានីភ្នំពេញ ដោយរួមបញ្ចូលទាំងបទពិសោធន៍ជាង ៣០ឆ្នាំ និងបច្ចេកវិទ្យាសម័យថ្មី។ ជាមួយនឹងក្រុមការងារដែលមានបទពិសោធន៍ក្នុងវិស័យបោកអ៊ុត និងសម្អាតសម្លៀកបំពាក់តាំងពីឆ្នាំ 1997 មកម្ល៉េះ។

ចង់បានសម្លៀកបំពាក់ស្អាត មានស្ដង់ដាខ្ពស់ កុំភ្លេច អនន្ត បោកស្ងួត ផ្តល់នូវសេវាកម្មដែលអាចទុកចិត្តបាន និងមានគុណភាពខ្ពស់។
ថ្លែងប្រាប់ គេហទំព័រឧកញ៉ាញូស៍ ម្ចាស់ហាងអនន្ត បោកស្ងួត បានឱ្យដឹងថា «សម្លៀកបំពាក់មិនមែនគ្រាន់តែជាសាច់ក្រណាត់នោះទេ ប៉ុន្តែវាជាការបង្ហាញអំពីអត្តសញ្ញាណ និងទំនុកចិត្ត។ ហាងអនន្ត បោកស្ងួត ពួកខ្ញុំថែរក្សាសម្លៀកបំពាក់ទាំងអស់ ដូចជាកម្មសិទ្ធិដ៏មានតម្លៃរបស់ពួកខ្ញុំ ដោយផ្តោតសំខាន់លើប្រណិតភាព សោភ័ណភាព និង អាយុកាល របស់សម្លៀកបំពាក់និមួយៗ។»
«អនន្ត បោកស្ងួត ពួកខ្ញុំក៏មានផ្តល់ជូននៅសេវាកម្ម ទៅទទួល និង ប្រគល់ ដល់គេហដ្ឋានរបស់អតិថិជន ផងដែរ ។» ម្ចាស់ហាងបានបន្ថែម។
សូមជម្រាបជូនថា អនន្ត បោកស្ងួត មានការយកចិត្តទុកដាក់ខ្ពស់ និងឯកទេសក្នុងការថែរក្សា និងសម្អាតសម្លៀកបំពាក់ដ៏ប្រណិតដូចជា៖
• ឈុត អាវធំ និង ឯកសណ្ឋានផ្លូវការផ្សេងៗ
• ឈុតហូលផាមួង និង សម្លៀកបំពាក់ប្រពៃណីខ្មែរ
• អាវសូត្រ អាវស្បែក និងអាវកម្មវិធីផ្សេងៗ
• សម្លៀកបំពាក់ម៉ាកល្បីៗ និង មានតម្លៃខ្ពស់ ។ល។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ (តេលេក្រាម) 098 254 567 ៕



