កីឡាករបាល់ទាត់ ៥រូប កាន់កាប់រថយន្តប្រណីតៗតម្លៃរាប់លានដុល្លារ

អន្តរជាតិ

កីឡាករបាល់ទាត់កំពូលៗ មួយចំនួនរបស់ពិភពលោក ត្រូវបានគេដឹងថាបានចំណាយផ្នែកមួយនៃទ្រព្យសម្បត្តិដ៏ច្រើនរបស់ពួកគេ ទៅលើរថយន្តទំនើបៗ ដោយខ្លះមានតម្លៃដល់ទៅរាប់សិបលានដុល្លារឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Football Fancast បានបង្ហញពីរថយន្តទំនើប និងប្រណីតៗមួយចំនួន ដែលត្រូវបានកាប់កាន់ដោយកីឡាករបាល់ទាត់ ៥រូប។

៥. Karim Benzema​ ជាម្ចាស់របស់រថយន្ត Bugatti Veyron Pur Sang មានតម្លៃ ២លានដុល្លារ

៤. Neymar ជាម្ចាស់របស់រថយន្ត Lamborghini Veneno មានតម្លៃ ៣,២លានដុល្លារ

៣. Erling Haaland​ ជាម្ចាស់របស់រថយន្ត Mercedes AMG One មានតម្លៃ ៣,៤លានដុល្លារ

២. Cristiano Ronaldo ជាម្ចាស់របស់រថយន្ត Bugatti La Voiture Noire មានតម្លៃ ១៥,៣លានដុល្លារ

១. Lionel Messi ជាម្ចាស់របស់រថយន្ត Ferrari 335 S Spider Scaglietti មានតម្លៃ ៣២លានដុល្លារ។

គួរជម្រាបជូនផងដែរថា សម្រាប់រថយន្ត Ferrari 335 S Spider Scaglietti របស់ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi មានតែបួនគ្រឿងប៉ុណ្ណោះនៅលើលោក ដែលត្រូវបានផលិតឡើងក្នុងអំឡុងទសវត្សឆ្នាំ១៩៥០៕​