កីឡាករបាល់ទាត់កំពូលៗ មួយចំនួនរបស់ពិភពលោក ត្រូវបានគេដឹងថាបានចំណាយផ្នែកមួយនៃទ្រព្យសម្បត្តិដ៏ច្រើនរបស់ពួកគេ ទៅលើរថយន្តទំនើបៗ ដោយខ្លះមានតម្លៃដល់ទៅរាប់សិបលានដុល្លារឯណោះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Football Fancast បានបង្ហញពីរថយន្តទំនើប និងប្រណីតៗមួយចំនួន ដែលត្រូវបានកាប់កាន់ដោយកីឡាករបាល់ទាត់ ៥រូប។
៥. Karim Benzema ជាម្ចាស់របស់រថយន្ត Bugatti Veyron Pur Sang មានតម្លៃ ២លានដុល្លារ
៤. Neymar ជាម្ចាស់របស់រថយន្ត Lamborghini Veneno មានតម្លៃ ៣,២លានដុល្លារ
៣. Erling Haaland ជាម្ចាស់របស់រថយន្ត Mercedes AMG One មានតម្លៃ ៣,៤លានដុល្លារ
២. Cristiano Ronaldo ជាម្ចាស់របស់រថយន្ត Bugatti La Voiture Noire មានតម្លៃ ១៥,៣លានដុល្លារ
១. Lionel Messi ជាម្ចាស់របស់រថយន្ត Ferrari 335 S Spider Scaglietti មានតម្លៃ ៣២លានដុល្លារ។

គួរជម្រាបជូនផងដែរថា សម្រាប់រថយន្ត Ferrari 335 S Spider Scaglietti របស់ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi មានតែបួនគ្រឿងប៉ុណ្ណោះនៅលើលោក ដែលត្រូវបានផលិតឡើងក្នុងអំឡុងទសវត្សឆ្នាំ១៩៥០៕

