លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង ចូលជាសមាជិកសមាគមសភាពាណិជ្ជកម្មអាមេរិកជាផ្លូវការ

ជុំវិញ​ឧកញ៉ា

នាថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ បុរី វិមានសំណាង បានចុះឈ្មោះ ចូលជាសមាជិកសមាគមសភាពាណិជ្ជកម្មអាមេរិក ដើម្បីបង្ហាញពីការពង្រីកវិសាលភាពនៃអាជីវកម្មជាមួយនឹងអ្នកវិនិយោគិននៅសហរដ្ឋអាមេរិក និងកម្ពុជា។ ពិធីចូលជាសមាជិកសមាគមសភាពាណិជ្ជកម្មអាមេរិក ប្រព្រឹត្តទៅនៅការិយាល័យ បុរី វិមានសំណាង និងមានការចូលរួមដោយផ្ទាល់ពី លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង និងលោក Casey Barnett ប្រធាន Amcham Cambodia រួមទាំងភ្ញៀវកិត្តិយស ជាច្រើនរូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចូលជាសមាជិកនេះក្នុងគោលបំណងបង្ហាញពីការពង្រីកវិសាលភាពនៃអាជីវកម្មក្នុងវិស័យអចលនទ្រព្យ និងបង្កើតទំនាក់ទំនងកាន់តែជិតស្និតជាមួយនឹងអ្នកវិនិយោគិននៅសហរដ្ឋអាមេរិក និងកម្ពុជាឲ្យកាន់តែល្អប្រសើរ និងស្អិតរមួតបន្ថែមមួយកម្រិតទៀត។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរីវិមានសំណាង បានឲ្យដឹងថា៖ ការចូលជាសមាជិកនេះផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នទាំងពីរលើផ្នែកសំខាន់ៗរួមមាន៖ ជំរុញលើការធ្វើពាណិជ្ជកម្មរវាង បុរី វិមានសំណាង និងសហគមអ្នកវិនិយោគអាមេរិក ឲ្យកាន់តែស្អិតរមួតនិងសុីជម្រៅកាន់តែខ្លាំង។

លោក Casey Barnett ប្រធាន Amcham Cambodia បានមានប្រសាសន៍ថា៖ ជាដំបូងខ្ញុំសូមកើតសរសើរគម្រោងអភិវឌ្ឍន៍របស់ បុរី វិមានសំណាង ដែលមានលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាអគ្គនាយក ដោយបានរៀបចំនិងរចនានូវម៉ូតផ្ទះបែបក្លាសិកនេះឡើង អមជាមួយនឹងការរក្សាទុកនូវធម្មជាតិជាច្រើនក្នុងគម្រោង ដែលធ្វើឲ្យការរស់នៅកាន់តែមានផាសុកភាព ជាពិសេសទីតាំងរបស់បុរី វិមានសំណាង ស្ថិតនៅទីប្រជុំជនដែលហ៊ុព័ទ្ធទៅដោយសាលារៀនអន្តរជាតិល្បីៗផងដែរ។ ជាងនេះទៅទៀត សមាគមសភាពាណិជ្ជកម្មអាមេរិក នឹងធ្វើការជួយជំរុញ ដើម្បីឲ្យសហគមអ្នកវិនិយោគអាមេរិកបានស្គាល់អំពី បុរី វិមានសំណាង កាន់តែច្បាស់ និងច្រើនជាងមុន។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់គ្រប់ការិយាល័យលក់របស់បុរី វិមានសំណាង ដើម្បីសាកសួរព័ត៌មានលម្អិត និងអាចទាក់ទងតាមលេខទូរស័ព្ទ៖ 011 62 6789 ៕