តម្លៃមាសនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបន្ដហក់ឡើងខ្ពស់បន្ថែមទៀតហើយ ដោយមានតម្លៃ ៤២៧ដុល្លារ នៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៤១៧ដុល្លារ។ នេះបើយោងតាមហាងឆេងមាស ពីហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង នាព្រឹកថ្ងៃទី៥ ខែកញ្ញានេះ។

ដោយឡែកតម្លៃមាសកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ មានតម្លៃ ៤២៦ដុល្លារ នៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៤១៦ដុល្លារ។ បើធៀបនឹងថ្ងៃនេះ មាសឡើង១ដុល្លារនៅក្នុងមួយជី។
សូមជម្រាបជូនថា តម្លៃមាសប្រែប្រួលតាមហាងឆេងអន្ដរជាតិ។
ហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ជាហាងដែលបានបង្កើតឡើងដោយកូនខ្មែរ១០០% ដែលជាអ្នកជំនាញខាងច្នៃគ្រឿងអលង្ការពីសាលា GIA ទីក្រុងហុងកុង និងពីប្រទេសឥណ្ឌា។
ហាងមាសពេជ្រ CSNJ មានលក់មាសពេជ្រជាច្រើនជម្រើស មានលក់ទាំងប្រភេទខ្សែកអ៊ីតាលី មាសគីឡូដុំ ត្បូងមានតម្លៃរបស់ខ្មែរគ្រប់ប្រភេទ។ ហាងនេះ មានអាស័យដ្ឋាននៅផ្ទះលេខ 39B&39C មហាវិថីអ្នកឧញ៉ាមហាភកី្តសប្បុរសភោគាធិបតី ហ៊ុននាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភំ្នពេញ៕






