សភារបស់ប្រទេសថៃ នៅថ្ងៃទី៥ ខែកញ្ញានេះ បានសម្រេចបោះឆ្នោតជ្រើសរើសលោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រីថ្មី ជំនួសលោកស្រី Paetongtarn Shinawatra ដែលត្រូវបានតុលាការដកតំណែងចេញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

លោក Anutin ទទួលបានសំឡេងគាំទ្រច្រើនជាងគេក្នុងសភា ដោយបានផ្តួលលោក Chaikasem Nitisiri បេក្ខភាពរបស់គណបក្សភឿថៃ ក្នុងតំណែងជានាយករដ្ឋមន្ត្រីដំបូងដែលត្រូវប្រឈមមុខគ្នាក្នុងសភា គិតចាប់តាំងពីឆ្នាំ២០១៩ មក។
យ៉ាងណាមិញ លោក Anutin ហាក់ត្រូវបានគេគិតមុនរួចស្រេចទៅហើយ ថានឹងទទួលបានតំណែងនេះ បន្ទាប់ពីលោកទទួលបានសំឡេងគាំទ្រ ១៤៦ ពីគណបក្ស Bhumjaithai របស់លោក នឹងពីសម្ព័ន្ធមិត្ត ដូចជាបក្សប្រជាជនដែលបាននិយាយថា សមាជិកសភាចំនួន ១៤៣ រូបរបស់ខ្លួន ក៏នឹងគាំទ្រដល់លោក ផងដែរ។
ជម្រាបជូនផងដែរថា លោក Anutin វ័យ ៥៨ឆ្នាំ ពីមុនធ្លាប់ធ្វើជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលផងដែរ។ លោកគឺជាបុគ្គលដ៏ល្បីមួយរូប ដែលធ្លាប់ផ្តល់ភាពស្របច្បាប់ចំពោះការប្រើប្រាស់កញ្ឆានៅទាំងប្រទេស ក្នុងឆ្នាំ២០២២ កន្លងទៅ៕

