ឧកញ៉ា លឹម សុជាតិ តំណាងអ្នកឧកញ៉ា គិត ម៉េង ដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន “ផ្នែកសេវាហិរញ្ញវត្ថុមិនមែនធនាគារ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ជុំវិញ​ឧកញ៉ា

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន “ឍ” “ផ្នែកសេវាហិរញ្ញវត្ថុមិនមែនធនាគារ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានទី១ ក្រុមការងារ “ឍ” តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឍ” តំណាងផ្នែកឯកជន។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរពីសំណាក់ ឧកញ៉ា ងួន ម៉េងតិច​ អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, អនុសហប្រធានក្រុមការងារ “ឍ” តំណាងផ្នែកឯកជន​, តំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, តំណាងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា, តំណាងសមាគមភស្តុភារកម្មកម្ពុជា, តំណាងសមាគមអ្នកវិនិយោគមូលមត្រនៅកម្ពុជា និង្នកពាក់ព័ន្ធដែលជាសមាជិកនៃក្រុមការងារផ្នែកឯកជនមួយចំនួនទៀតផងដែរ។ 

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ ដែលមានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារជាសេនាធិការ នាពេលខាងមុខនេះ។  

កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនមួយចំនួនរួមមាន៖ ១. បញ្ហាទាក់ទងនឹងគណនេយ្យ និងសវនកម្ម, ២. បញ្ហានៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរ, ៣. ការកំណត់ភាគហ៊ុនចំនួន៥១% ចំពោះម្ចាស់ភាគហ៊ុនដែលជាអ្នកកាន់អាជ្ញាប័ណ្ណសេវាគណនេយ្យ និងសវនកម្ម, ៤. បញ្ហាទាក់ទងនឹងទំនាស់ផងប្រយោជន៍, ៥. កង្វៈទិន្នន័យអចលនទ្រព្យ រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ៕