លោក ត្រាំ កំពុងជំរុញឲ្យ EU ដាក់ពន្ធ ១០០% លើប្រទេសចិន និងឥណ្ឌា

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៩ ខែកញ្ញាកន្លងទៅ បានជំរុញឲ្យមន្ត្រីសហភាពអឺរ៉ុប (EU) ដាក់ពន្ធទៅលើប្រទេសចិន និងឥណ្ឌា ដល់ ១០០% ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តដើម្បីជាការដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ី លោក វ៉ាឌីមៀ ពូទីន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចិន និងឥណ្ឌា គឺជាអ្នកទិញចូលប្រេងរបស់រុស្ស៊ីដ៏សំខាន់បំផុត ដែលជាហេតុ ធ្វើឲ្យប្រទេសទាំងពីរនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាសេដ្ឋកិច្ចរបស់រុស្ស៊ី ឲ្យនៅស្ថិតស្ថេរ និងបន្តលុកលុយទៅលើប្រទេសអ៊ុយក្រែន ដែលចាប់ផ្តើមតាំងពីឆ្នាំ២០២២ មក។

យ៉ាងណាមិញ លោក ត្រាំ បានស្នើឡើងបែបនេះ តាមរយៈកិច្ចប្រជុំអនឡាញមួយប្រេសិតទទួលបន្ទុកការដាក់ទណ្ឌកម្មរបស់ EU លោក David O’Sullivan និងមន្ត្រីសហភាពអឺរ៉ុបផ្សេងទៀត។

ទន្ទឹមនឹងនេះ​​ អ្នកការទូតសហភាពអឺរ៉ុបម្នាក់ បាននិយាយថា សហរដ្ឋអាមេរិក បានបង្អុុលបង្ហាញថា ខ្លួនមានឆន្ទៈក្នុងការដំឡើងពន្ធដល់ ១០០% លើចិន និងឥណ្ឌា ផងដែរ ប្រសិនបើ EU ធ្វើតាមសំណើរបស់ខ្លួននោះ៕