អភិបាលខេត្តសៀមរាប ណែនាំឱ្យរៀបចំបន្ទប់អគ្គិសនីក្នុងក្រុងសៀមរាបគូសជារូបគំនូរសិល្បៈបង្ហាញពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃអ្នកស្រុកអង្គរ ទាក់ទាញភ្ញៀវទេសចរណ៍

សង្គម​ និង​សេដ្ឋកិច្ច

លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំឱ្យរៀបចំបន្ទប់អគ្គិសនីនៅក្នុងក្រុងសៀមរាប គូសជារូបគំនូរសិល្បៈ បង្ហាញពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃអ្នកស្រុកអង្គរ។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងន័យកែលម្អសោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរណ៍ តាមការចង្អុលបង្ហាញរបស់ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្រុមការងារដឹកនាំដោយ លោក យុន លីនណេ អភិបាលរងខេត្ត នឹងរៀបចំកែលម្អ ដោយសហការជាមួយអ្នកជំនាញ និងអ្នកស្ម័គ្រចិត្ត ដើម្បីរៀបចំបន្ទប់អគ្គិសនីនៅក្នុងក្រុងសៀមរាប ដូចមានក្នុងរូបភាពខាងក្រោម។

គួរឱ្យដឹងថា ខេត្តសៀមរាបគឺជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជាដោយសារខេត្តនេះមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញនិងប្រាសាទបុរាណដទៃទៀតជាច្រើន។ ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងទៅជាក្រុងទំនើបតាមរយៈកំណើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើមដែលបម្រើឲ្យវិស័យទេសចរណ៍៕