កាណាដា គ្រោងចំណាយលុយជាង ៩ពាន់លានដុល្លារ សង់លំនៅឋានតម្លៃសមរម្យជូនពលរដ្ឋ

អន្តរជាតិ

ប្រទេសកាណាដា គ្រោងនឹងបង្កើតទីភ្នាក់ងារសហព័ន្ធថ្មីជាមួយកញ្ចប់ថវិការហូតដល ៩,៤ពាន់លានដុល្លារ ដើម្បីសាងសង់ផ្ទះដែលមានតម្លៃសមរម្យចែកជូនពលរដ្ឋ ក្នុងគោលបំណងដោះស្រាយវិបត្តិលំនៅឋាន នៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយនៅក្នុងការប្រកាសអំពីការបង្កើតទីភ្នាក់ងារថ្មីនេះថា ៖” យើងកំពុងស្ថិតនៅក្នុងវិបត្តិលំនៅឋាន ហើយអ្នកគ្រប់គ្នាត្រូវមកចូលរួបរួមគ្នា ដើម្បីយកកាណាដា ចេញពីបញ្ហានេះ”។

ទីភ្នាក់ងារសហព័ន្ធនេះ ត្រូវបានផ្តល់មូលនិធិដំបូងចំនួន ៩,៤ពាន់លានដុល្លារ ដើម្បីសាងសង់លំនៅឋានតម្លៃសមរម្យសម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប និងចាប់ដៃគូជាមួយអ្នកអភិវឌ្ឍឯកជន ដើម្បីសាងសង់ផ្ទះសម្រាប់ពលរដ្ឋមានជីវភាពធូធា។ លោក Carney បានសង្កត់ធ្ងន់ថា ទីភ្នាក់ងារថ្មីនេះ នឹងប្រើប្រាស់ដីសាធារណៈដើម្បីសាងសង់ផ្ទះចំនួន ៤ ០០០ ខ្នង នៅក្នុងទីក្រុងចំនួន៦។

ជម្រាបជូនផងដែរថា លោក Carney ដែលជាអតីតទេសាភិបាលធនាគារកណ្តាលកាណាដា នាពេលថ្មីៗនេះ បានប្រកាសអំពីគម្រោងជាបន្តបន្ទាប់នៅក្នុងយុទ្ធនាការមួយដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច និងកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក នៅពេលដែលគោលនយោបាយពន្ធគយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានចូលជាធរមាន៕​