ក្រុមហ៊ុន Ford កំពុងប្រមូលរថយន្តជាង ២ម៉ឺនគ្រឿងនៅវៀតណាម ដោយសារបញ្ហាអេក្រង់

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តកំពូលរបស់អាមេរិក Ford កំពុងប្រមូលរថយន្តចំនួន ២១ ១០០​ គ្រឿង នៅក្នុងប្រទេសវៀតណាម ដើម្បីជួសជុលអេក្រង់ក្នុងរថយន្ត ដែលគាំងនៅពេលបង្ហាញរូបភាព ពីកាមេរ៉ាមើលក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រុមហ៊ុន Ford Vietnam បានបង្ហាញឲ្យដឹងថា នៅក្នុងរថយន្ត Ford Ranger, Ranger Raptor និង Everest មួយចំនួន អេក្រង់ក្នុងរថយន្ត អាចនឹងគាំង ឬរលត់ភ្លាមៗនៅពេលរថយន្តបើកថយក្រោយ ដែលអាចបង្កើនហានិភ័យនៃការប៉ះទង្គិចណាមួយ។

គួរឲ្យដឹងផងដែរថា បញ្ហា​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​រថយន្ត​ម៉ូដែល Ranger និង Everest ​ដែល​ដំឡើង​នៅ​ប្រទេស​វៀតណាម និង​នាំ​ចូល។

ហើយចំពោះការប្រមូលមកវិញសារនេះ​ រួមមានរថយន្ត Ranger ចំនួន ១១ ០០២ គ្រឿងដែលផលិតនៅចន្លោះខែសីហា ឆ្នាំ២០២២ និងខែមេសាឆ្នាំមុន ម៉ូដែល Everest ចំនួន ៧ ៩៤៧ គ្រឿង ដែលផលិតនៅចន្លោះខែធ្នូ ឆ្នាំ២០២១ និងខែមេសា ឆ្នាំ២០២៤ និងRaptor ចំនួន ២ ១៧៩ គ្រឿង ដែលផលិតនៅចន្លោះខែមេសា ឆ្នាំ២០២២ និងខែឧសភា ឆ្នាំ២០២៤។

ជម្រាបជូនផងដែរថា នេះ​មិន​មែន​ជា​ការ​ប្រមូល​មក​វិញ​ដ៏​ធំ​លើក​ដំបូង​របស់​ក្រុមហ៊ុន Ford ក្នុង​ប្រទេស​វៀតណាម​ សម្រាប់​កំហុស​លើ​ការ​បង្ហាញនេះឡើយ ដោយគ្រាន់តែនៅក្នុងខែឧសភាឆ្នាំនេះ ក្រុមហ៊ុនបានប្រមូលមកវិញនូវរថយន្ត Explorer SUV ជិត ១ ០០០ គ្រឿងសម្រាប់កំហុសកាមេរ៉ាមើលខាងក្រោយ និងអេក្រង់កាមេរ៉ា ៣៦០ ដឺក្រេ៕