លោក ត្រាំ បង្ហើបថា អាមេរិករកឃើញអ្នកទិញ TikTok ពីចិនបានហើយ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានរកឃើញក្រុមអ្នកវិនិយោគដើម្បីទិញយកកម្មវិធី TikTok នៅសហរដ្ឋអាមេរិកបានហើយ ប៉ុន្តែនៅមិនទាន់បានបង្ហាញពីព័ត៌មានលម្អិតណាមួយបន្ថែមទៀតនោះទេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញព័ត៌មាននេះ ត្រូវបានប្រកាសដោយលោក ត្រាំ កាលពីថ្ងៃទី១៦ ខែកញ្ញា ដោយនិយាយថា ៖”​ យើងបានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ TikTok។ សហរដ្ឋអាមេរិក មានក្រុមហ៊ុនធំៗ ដែលចង់ទិញវា”។

លោក ត្រាំ បានបន្ថែមទៀតថា សហរដ្ឋអាមេរិក និងចិនបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីរក្សាប្រតិបត្តិការ TikTok នៅក្នុងប្រទេស ដោយអាជីវកម្មរបស់ក្រុមហ៊ុនវេទិកាសង្គមនៅអាមេរិក នឹងត្រូវផ្ទេរទៅឲ្យម្ចាស់ថ្មីដែលជាជនជាតិសហរដ្ឋអាមេរិក ពីក្រុមហ៊ុនខ្នាតយក្សចិន ByteDance ។

ទន្ទឹមនឹងនេះ យោងតាម ​​Reuters បានបង្ហាញឲ្យដឹងទៀតថា កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងកម្មវិធីបណ្តាញសង្គមជាមួយអ្នកប្រើប្រាស់ ១៧០ លាននាក់នៅសហរដ្ឋអាមេរិក ត្រូវបានចាត់ទុកថាជារបកគំហើញមួយក្នុងការចរចារដែលត្រូវបានជាប់គាំងអស់ពេលជាច្រើនខែរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក ដោយបានបន្ធូរបន្ថយនូវសង្រ្គាមពាណិជ្ជកម្មជាសកល៕​