ទ្រព្យសម្បត្តិមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប កើនឡើងព្រមៗគ្នា

អន្តរជាតិ

ទ្រព្យសម្បត្តិរបស់​ក្រុមអ្នកមានដាច់គេលើលោកទាំង១០រូប មានការកើនឡើងព្រមៗគ្នា​ក្នុងសប្ដាហ៍នេះ ខណៈមេធំក្រុមហ៊ុន Tesla បន្តកើបលុយបានច្រើនជាងគេ និងឈរនៅកំពូល​តារាងនៃបញ្ជីមហាសេដ្ឋីមានលុយច្រើនបំផុតលើលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា ទំហំទ្រព្យសម្បត្តិរបស់​មហាសេដ្ឋី Elon Musk បានកើនឡើងប្រហែល ១៤ពាន់លានដុល្លារ បើធៀបនឹងសប្ដាហ៍មុន ខណៈអ្នកមានដាច់គេនៅអឺរ៉ុប Bernard Arnault កើនបានប្រហែល ១០ពាន់លានដុល្លារ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ផ្អែកតាមទិន្នន័យទទួលបានពីទស្សនាវដ្ដី Forbes៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤១,២ពាន់លានដុល្លារ

2.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩១,៩ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦៧,៨ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៥,៣ពាន់លានដុល្លារ

5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៩,៨ពាន់លានដុល្លារ

6.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១១៨,៧ពាន់លានដុល្លារ

7.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៦,៤ពាន់លានដុល្លារ

8.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១៤ពាន់លានដុល្លារ

9.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១១០,៧ពាន់លានដុល្លារ

10.Segey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៩,៤ពាន់លានដុល្លារ៕