Elon Musk ចាយពេល ៥ថ្ងៃ កើបលុយជាង ៣៧ពាន់លានដុល្លារ

អន្តរជាតិ

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអាមេរិក Elon Musk គឺកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ ពោលត្រឹមរយៈពេល ៥ថ្ងៃ ដោយគិតត្រឹមថ្ងៃទី២៩ ខែមេសា មេធំក្រុមហ៊ុន Tesla រូបនេះ កើបលុយបានដល់ទៅ ៣៧,៣ពាន់លានដុល្លារឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន The Economictimes បានបង្ហាញថា កំណើនទ្រព្យសម្បត្តិរបស់លោក Elon Musk គឺជាការកើនលុយច្រើនបំផុត គិតតាំងពីខែមីនា ឆ្នាំ២០២២។

មួយចំណែកធំនៃកំណើនទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកនេះ គឺមកពីការកើនឡើងនៃតម្លៃហ៊ុន​របស់ក្រុមហ៊ុន Tesla នាពេលថ្មីៗ ពោលត្រឹមតែថ្ងៃទី២៩ មេសា លោក Elon Musk កើបលុយបានដល់ទៅ ១៨,៥ពាន់លានដុល្លាររួចទៅហើយ។

សូមជម្រាបបន្ថែមថា ដោយសារកំណើនទ្រព្យសម្បត្តិដ៏ច្រើនបែបនេះ បានជួយឲ្យ Elon Musk រំកិលខ្លួនក្លាយជាមហាសេដ្ឋីមានបំផុតលើលោកទី២វិញ ជាមួយទំហំទ្រព្យសម្បត្តិសរុប ២០១ពាន់លានដុល្លារថែមទៀត៕