ជនអន្តោប្រវេសន៍ ៤រូប រកស៊ីឡើងកូដក្លាយជាមហាសេដ្ឋីមានបំផុតនៅអាមេរិក

អន្តរជាតិ

យោងតាមរបាយការណ៍មួយ បានបង្ហាញពីបញ្ជីឈ្មោះជនអន្តោប្រវេសន៍ ៤រូប ដែលមានជាងគេបំផុត នៅសហរដ្ឋអាមេរិក ជាមួយទ្រព្យសម្បត្តិសរុបបូកបញ្ចូលគ្នាមានចំនួនលើសពី ៩០០ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. Elon Musk

លោក Musk បច្ចុប្បន្ន ត្រូវបានជាប់ជាមហាសេដ្ឋីមានដាច់គេរបស់ពិភពលោក ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ៤៦៣ពាន់លានដុល្លារ។ លោកជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX.

មហាសេដ្ឋីរូបនេះ មានដើមកំណើតនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង លោកបានផ្លាស់មកនៅរស់នៅទឹកដីសហរដ្ឋអាមេរិក ក្នុងនាមជានិស្សិត តាំងតែអាយុ ១៧ឆ្នាំមកម្លេះ។

២. Sergey Brin

លោក Sergey Brin ជាសហស្ថាបនិកក្រុមហ៊ុន Google និងជាប់ឈ្មោះជាមហាសេដ្ឋីចំណាកស្រុកមានដាច់គេបំផុតទីពីរ នៅក្នុងបញ្ជីនេះ ជាមួយទ្រព្យសម្បត្តិសរុប ១៨៦ពាន់លានដុល្លារ។

គ្រួសាររបស់លោក Sergey Brin បានភៀសខ្លួនចេញពីប្រទេសរុស្ស៊ី មកកាន់សហរដ្ឋអាមេរិក នៅពេលលោកមានអាយុត្រឹម ៦ឆ្នាំ ដោយសារតែការប្រឆាំងទៅនឹងពួកគេយូដា។

៣. Jensen Huang

លោក Huang គឺជាសហស្ថាបនិកក្រុមហ៊ុនបន្ទះឈីបលំដាប់កំពូលរបស់ពិភពលោក Nvidia។ លោកជាមហាសេដ្ឋីចំណាកស្រុកមានដាច់គេទីបីក្នុងបញ្ជី ជាមួយទ្រព្យសរុបប្រមាណ ១៥៤ពាន់លានដុល្លារ។

លោក Huang កើតនៅតៃវ៉ាន់ នឹងបានផ្លាស់ប្តូរទៅរស់នៅប្រទេសថៃ អំឡុងពេលកុមារភាព ហើយបន្ទាប់មកបានទៅរស់នៅសហរដ្ឋអាមេរិក នៅវ័យ ៩ឆ្នាំ ដើម្បីគេចពីភាពចលាចលក្នុងសង្គម នៅក្នុងប្រទេសថៃ។

៤. Thomas Perterffy

លោក Perterffy គឺជាប្រធានក្រុមហ៊ុនវិនិយោគខ្នាតយក្ស Interactive Brokers ជាមួយទ្រព្យសម្បត្តិសរុប ៧៥ពាន់លានដុល្លារ។ លោកបានមកដល់សហរដ្ឋអាមេរិកដំបូងក្នុងឆ្នាំ ១៩៦៥ នៅវ័យ ២១ឆ្នាំ ក្នុងនាមជាកូនចៅរបស់គ្រួសារអភិជនហុងគ្រីដែលបានបាត់បង់អ្វីៗស្ទើតែគ្រប់យ៉ាង ដោយសារតែជម្លោះនយោបាយ៕​