អ្នកឧកញ៉ា សួរ វីរៈ ផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A ចំនួន ៣,០០៣នាក់ ទទួលបានការធ្វើដំណើរឥតគិតថ្លៃ ពេញមួយឆ្នាំ ពីក្រុមហ៊ុន វីរ: ប៊ុនថាំ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចផ្តល់កាដូដល់សិស្សប្រឡងបាក់ឌុបនិទ្ទេស A ចំនួន ៣,០០៣នាក់ ទទួលបានការធ្វើដំណើរឥតគិតថ្លៃ ពេញមួយឆ្នាំ ពីក្រុមហ៊ុន វីរ: ប៊ុនថាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញថា លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ តាមនិទ្ទេសនីមួយៗ មានដូចជា៖ សិស្សទទួលបាននិទ្ទេស A ចំនួន ៣,០០៣ នាក់, និទ្ទេស B ចំនួន ៩,៩០១ នាក់, និទ្ទេស C ចំនួន ២៨,៨០១ នាក់, និទ្ទេស D ចំនួន ៤៥,៨៥៩ នាក់ និងនិទ្ទេស E ចំនួន ៣៤,៩០៩ នាក់។

តាមរយៈសារលើបណ្តាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ាអគ្គនាយក បានគូសបញ្ជាក់បែបនេះថា៖ “សិស្សប្រលងបាក់ឌុបនិទ្ទេសAទាំងអស់ នឹងទទួលបានការធ្វើដំណើរ Free ពេញមួយឆ្នាំ អត់កំណត់ពីវីរ:ប៊ុនថាំ”។

ក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វីរៈ តែងតែយកចិត្តទុកដាក់ខ្ពស់ជួយដល់ការងារសង្គម និងកិច្ចការសប្បុរសធម៌នានា។ ជាក់ស្តែងថ្មីៗនេះ ក្រុមហ៊ុន ក៏បានបញ្ជូនរថយន្តរាប់សិបគ្រឿង ទាំងរថយន្តធន់ធ្ងន់ និងរថយន្តដឹកអ្នកដំណើរ ដើម្បីដឹកជញ្ជូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ នាំជូនអំណោយទៅកាន់វីរកងទ័ពជួរមុខ និងដឹកជញ្ជូនបងប្អូនជនភៀសសឹកខ្មែររាប់ពាន់នាក់ផងដែរ៕