សិស្សសាលា ប៊ែលធី អន្តរជាតិ របស់ឧកញ៉ា លី ឆេង ចំនួន ២៦៧៩រូប ប្រឡងជាប់បាក់ឌុប ស្មើនឹងជាង ៩៧% នៃសិស្សសរុប

ជុំវិញ​ឧកញ៉ា

អបអរសាទរសិស្ស ២៦៧៩ រូប នៃសាលា ប៊ែលធី អន្តរជាតិ របស់ឧកញ៉ាបណ្ឌិត លី ឆេង បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ២៨ សីហា ២០២៥ ស្មើនឹង ៩៧.២៨% នៃសិស្សសរុបថ្នាក់ទី១២ របស់សាលា ប៊ែលធី អន្តរជាតិ ទូទាំងប្រទេស។ ក្នុងនោះដែរ សិស្សសាលា ប៊ែលធី អន្តរជាតិ ទទួលបាននិទ្ទេស A មានចំនួន ២៣៩រូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សាលា ប៊ែលធី អន្តរជាតិ បានផ្ញើសារអបអរសាទរបែបនេះថា តាងនាមឱ្យថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូនៃប៊ែលធី គ្រុប យើងខ្ញុំសូមកោតសរសើរ ដោយស្មោះចំពោះការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់ប្អូនៗទាំងអស់ ដែលបានចំណាយពេលវេលាសិក្សា រយៈពេល ១២ឆ្នាំ រហូតទទួលបានជោគជ័យប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលនេះ ហើយក៏សូមជូនពរប្អូនៗទាំងអស់ឱ្យទទួលបានជោគជ័យក្នុងជីវិត និងបន្តការខិតខំសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សា ដែលជាភូមិសិក្សាថ្មីសម្រាប់ប្អូនៗទាំងអស់ ទៅតាមមុខជំនាញ តាមមហាវិទ្យាល័យនីមួយៗ ដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីសម្រេចក្តីស្រមៃ និងគោលបំណងរបស់ប្អូនៗម្នាក់ៗ ដើម្បីក្លាយខ្លួនជាធនធានមនុស្សប្រកបដោយសមត្ថភាព សីលធម៌ គុណធម៌ខ្ពស់ និងជាទំពាំងស្នង ឫស្សីសម្រាប់បន្តវេន ព្រមទាំងចូលរួមអភិវឌ្ឍប្រទេសជាតិ ឱ្យបានកាន់តែរីកចម្រើនជឿនលឿនបន្ថែមទៀតនាពេលអនាគត។

សូមជម្រាបថា យោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញថា លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ តាមនិទ្ទេសនីមួយៗ មានដូចជា៖ សិស្សទទួលបាននិទ្ទេស A ចំនួន ៣,០០៣ នាក់, និទ្ទេស B ចំនួន ៩,៩០១ នាក់, និទ្ទេស C ចំនួន ២៨,៨០១ នាក់, និទ្ទេស D ចំនួន ៤៥,៨៥៩ នាក់ និងនិទ្ទេស E ចំនួន ៣៤,៩០៩ នាក់៕