អ្នកមានដាច់គេនៅអឺរ៉ុប រិះគន់ផែនការដាក់ពន្ធលើមហាសេដ្ឋីកំពូលៗ ថានឹងបំផ្លាញសេដ្ឋកិច្ចបារាំង

អន្តរជាតិ

អ្នកមានដាច់គេនៅអឺរ៉ុប លោក Bernard Arnault កាលពីពេលថ្មីៗនេះ បានចេញមុខនិយាយរិះគន់លើសំណើនៃការដាក់ពន្ធ ២% លើមហាសេដ្ឋីកំពូលៗ ដែលអាចនឹងបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសបារាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេដ្ឋកិច្ចរបស់បារាំង បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការកើនឡើងនៃបំណុល និងឱកភាពថវិកា ដែលជំរុញឲ្យសេដ្ឋកិច្ចវិទូ លោក Gabriel Zucman ស្នើដាក់ពន្ធលើកំពូលអ្នកមាន យ៉ាងហោចណាស់ ២% ដោយកំណត់គោលដៅលើអ្នកដែលមានទ្រព្យសម្បត្តិសរុបលើសពី ១០០លានអឺរ៉ូ (១១៧លានដុល្លារ)។

យ៉ាងណាមិញ គំនិតនេះត្រូវបានគាំទ្រដោយគណបក្សឆ្វេងនិយម រួមទាំងគណបក្សសង្គមនិយម ខណៈពេលដែលពួកខាងស្តាំនិយមបានប្រឆាំង ដោយខ្លាចថាការដាក់ពន្ធនេះ អាចនឹងធ្វើឲ្យអ្នកមានៗ នាំគ្នារត់ចេញពីប្រទេសបារាំង។

ទន្ទឹមនឹងនេះ​ លោក Bernard Arnault ដែលជាប្រធានក្រុមហ៊ុន LVHM ក៏បានបង្ហាញារិះគន់ទៅលើគំនិតនេះផងដែរ ដោយនិយាយថា៖” នេះច្បាស់ណាស់មិនមែនជាការជជែកវែកញែកផ្នែកបច្ចេកទេស ឬសេដ្ឋកិច្ចនោះទេ ប៉ុន្តែវាជាផែនការបំផ្លាញសេដ្ឋកិច្ចបារាំង”។

គួរឲ្យដឹងថា លោក Arnault គឺជាប្រធាន និងជានាយកប្រតិបត្តិនៃ LVMH ដែលជាក្រុមហ៊ុនលក់ទំនិញប្រណីតៗធំបំផុតរបស់ពិភពលោក។ ក្រុមហ៊ុននេះគ្រប់គ្រងម៉ាកសម្លៀកបំពាក់ និងគ្រឿងសំអាងចំនួន ៧០ រួមមាន Sephora, Tiffany & Co, Givenchy, Christian Dior, Dom Perignon និង Moet Hennessy ជាដើម។ បច្ចុប្បន្ននេះ លោក Arnault គឺជាអ្នកមានបំផុតនៅអឺរ៉ុប ដែលមានទ្រព្យសម្បត្តិ ១៥៦ពាន់លានដុល្លារ ។នេះបើយោងតាមទស្សនាវដ្តី Forbes ៕