ឧកញ៉ា ព្រាប សុវត្ថិ ចេញវីដេអូអំពាវនាវប្រធានាធិបតីអាមេរិក និងប្រធានអាស៊ាន ឲ្យទាហានថៃបញ្ឈប់សកម្មភាពឈ្លានពានកម្ពុជា

ជុំវិញ​ឧកញ៉ា

នៅថ្ងៃទី២៨ ខែកញ្ញានេះ កំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ បានចេញសារជាវីដេអូអំពាវនាវទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ រួមទាំងប្រធានអាស៊ាន ឲ្យបញ្ឈប់សកម្មភាពរបស់ទាហានថៃជាបន្ទាន់ ដែលរំលោភលើបទឈប់បាញ់ ចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra បានអំពាវនាវទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំអាស៊ាន ឲ្យបញ្ឈប់សកម្មភាពរបស់ប្រទេសថៃជាបន្ទាន់ ដោយបញ្ជាក់ថា ការល្មើសកិច្ចព្រមព្រៀងឈប់បាញ់ គឺជាការរំលោភសន្តិភាព និងច្បាប់អន្តរជាតិដ៏ធ្ងន់ធ្ងរ។ នៅក្នុងវីដេអូ លោកឧកញ៉ាបានបញ្ជាក់ថា ប្រទេសកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវការរក្សាសន្តិភាព និងច្បាប់អន្តរជាតិ។
ក្រសួងការពារជាតិ បានឲ្យដឹងថា យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជាចំនួនពីរលើក នៅថ្ងៃទី២៧ ខែកញ្ញ ឆ្នាំ២០២៥ នេះ នៅតំបន់អានសេះ ស្ថិតក្នុងភូមិ អានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នៅពេលនេះកងទ័ពកម្ពុជាបាននឹងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី៕

@lengnavatra

ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៥ ប្រទេសថៃបានរំលោភលើបទឈប់បាញ់ដោយបាញ់ចូលទៅក្នុងតំបន់អានសេះ។ ប្រទេសកម្ពុជាបានអំពាវនាវទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំអាស៊ាន ឲ្យបញ្ឈប់សកម្មភាពរបស់ប្រទេសថៃជាបន្ទាន់ ដោយបញ្ជាក់ថា ការល្មើសកិច្ចព្រមព្រៀងឈប់បាញ់ គឺជាការរំលោភសន្តិភាព និងច្បាប់អន្តរជាតិដ៏ធ្ងន់ធ្ងរ។ On September 27, 2025, Thailand has violated the ceasefire by firing into the An Seh area. Cambodia calls U.S. President Donald Trump, ASEAN leaders to urgently stop Thailand’s actions, stressing that breaking a ceasefire is a serious violation of peace and international law. Cambodia affirms its full respect for peace and international law.

♬ original sound – Leng Navatra ឡេង ណាវ៉ាត្រា