លោក ថាក់ស៊ីន ធ្លាប់ដាក់សំណើសុំលើកលែងទោសពីព្រះមហាក្សត្រ តែត្រូវបរាជ័យ

អន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានគេរាយការណ៍ថា ធ្លាប់បានដាក់សំណើសុំលើកលែងទោសពីព្រះមហាក្សត្រ ប៉ុន្តែត្រូវបានបរាជ័យវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន PBS បានរាយការណ៍ថា លោក ថាក់ស៊ីន បានស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រកាលពីថ្ងៃ១០ ខែកញ្ញា ពោលគឺត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការកំពូលថៃ បានកំណត់ថាលោកមិនបានអនុវត្តទោសជាប់ពន្ធនាគារត្រឹមត្រូវក្នុងឆ្នាំ២០២៣ ហើយតម្រូវឲ្យជាប់គុកមួយឆ្នាំជំនួសវិញ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សំណើនេះត្រូវបានច្រានចោល ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Tawee Sodsong កាលពីថ្ងទី២៣ ខែកញ្ញា។ ហើយនៅប៉ុន្តែថ្ងៃក្រោយមក ក្រសួងបាបញ្ជូនទៅកាន់លេខាធិការដ្ឋានខុទ្ទកាល័យ (CSC) ដើម្បីចាត់ការបន្តនីតិវិធី។

គួរឲ្យដឹងថា យោងតាមច្បាប់ប្រទេសថៃ បានចែងថា ទណ្ឌិតណាក៏ដោយ រួមទាំងអ្នកទើបតែចាប់ផ្តើមកាត់ទោស ដូចជា លោក ថាក់ស៊ីន មានសិទ្ធិស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ។ សិទ្ធិនេះក៏អាចត្រូវបានប្រើប្រាស់ក្នុងនាមជាប្តីប្រពន្ធ ឪពុកម្តាយ ឬកូនរបស់អ្នកទោសតាមរយៈនាយកដ្ឋានកែតម្រូវ។

ក្រោយ​ពី​ទទួល​បាន​ពាក្យ​ស្នើ​សុំ ពន្ធនាគារ​នឹង​ធ្វើ​ការ​វាយ​តម្លៃ​បឋម ចងក្រង​ឯកសារ​បញ្ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថៃ។ ប្រសិន​បើ​មាន​ការ​យល់​ព្រម សំណើ​នេះ​នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​លេខាធិការដ្ឋាខុទ្ទកាល័យ និង​ក្រុម​ប្រឹក្សា​ឯកជន មុន​នឹង​ដាក់​ថ្វាយ​ព្រះមហាក្សត្រ៕​