LG គ្រោងលក់ចេញភាគហ៊ុនតម្លៃ ១,៤ពាន់លានដុល្លារ ក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ LG Energy Solution

អន្តរជាតិ

ក្រុមហ៊ុន LG Chem របស់កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃទី៣០ ខែកញ្ញាថា ខ្លួនគ្រោងនឹងលក់ចេញភាគហ៊ុនដែលមានតម្លៃ ២ទ្រីលានវ៉ុន ១,៤៣ពាន់លានដុល្លារ) នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ LG Energy Solution របស់ខ្លួន ដើម្បីជួួកែលម្អហិរញ្ញវត្ថុ និងបង្កើនតម្លៃមូលធនទីផ្សារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្តីប្រកាសជាមួយផ្លូវការមួយ បានបង្ហាញឲ្យដឹងទៀតថា ប្រាក់ចំណូលដែលបានមកពីការលក់ភាគហ៊ុនដ៏ច្រើននេះ នឹងត្រូវយកទៅចំណាយលើការកាត់បន្ថយប្រាក់កម្ចីដែលប្រើប្រាស់សម្រាប់អាជីវកម្មថ្មីៗដូចជា សម្ភារៈថ្មី និងជីវបច្ចេកវិទ្យ​ ជាដើម។

ជម្រាបជូនផងដែរថា ការលក់ភាគហ៊ុននេះ នឹងត្រូវកាត់បន្ថយភាគហ៊ុនរបស់ក្រុមហ៊ុន LG Chem នៅក្នុងក្រុមហ៊ុន LG Energy ពី ៧៩,៤%​ មកនៅត្រឹម ២,៥%៕​