អតីតប្រធានាធិបតីវេណេស៊ុយអេឡា និងភរិយា បង្ហាញខ្លួននៅតុលាការសហព័ន្ធញូវយ៉កជាលើកដំបូងតាំងពីខែមករា

អន្តរជាតិ

អតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolás Maduro) និងភរិយា បានធ្វើដំណើរទៅដល់តុលាការសហព័ន្ធក្នុងតំបន់ Manhattan នៅថ្ងៃទី២៦មីនានេះ សម្រាប់ការជំនុំជម្រះក្តីរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Fox News។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះគឺជាការបង្ហាញខ្លួននៅក្នុងតុលាការជាលើកទីមួយរបស់ប្តីប្រពន្ធមួយគូនេះ បន្ទាប់ពីសវនាការចោទប្រកាន់កាលពីថ្ងៃទី៥ ខែមករា ដែលនៅពេលនោះពួកគេបានបដិសេធថា ខ្លួនមិនមានកំហុសចំពោះបទចោទប្រកាន់សហព័ន្ធជុំវិញការជួញដូរគ្រឿងញៀន និងអាវុធឡើយ៕