អ្នកឧកញ៉ា សួរ វីរៈ ឧបត្ថម្ភរថយន្ត ២គ្រឿង ជូនដល់ក្រសួងមហាផ្ទៃ

ជុំវិញ​ឧកញ៉ា

នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នេះ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ បានប្រគល់រថយន្តចំនួន ២គ្រឿង ជាការឧបត្ថម្ភជូនដល់ក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់តាមតម្រូវការចាំបាច់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានបង្ហោះសារថ្លែងអំណរគុណថា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរដល់ អ្នកឧកញ៉ាអគ្គនាយក និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន វិរៈ ប៊ុនថាំ សូមបានជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនខ្មែរ បានបង្កើតឡើងក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្នបានក្លាយជា ក្រុមហ៊ុនដឹកអ្នកដំណើរ និងបញ្ញើរឆាប់រហ័សឈានមុខគេប្រចាំប្រទេសកម្ពុជា។ ទទឹមនឹងនេះ អ្នកឧកញ៉ា ក៏មានតួនាទីជា ទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលទទួលបានការតែងតាំងពីព្រះមហាក្សត្រ កាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ផងដែរ៕