កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈសិរីមន្ដ នឹងកូនស្រី ប្រកាសថ្កោលទោសចំពោះទង្វើរំលោភបំពានរបស់ថៃ លើបូរណភាពទឹកដី អធិបតេយ្យកម្ពុជា និងសិទ្ធិមនុស្ស នៅព្រៃចាន់

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ខេមរៈសិរីមន្ដ នឹងកូនស្រី បានចេញសារប្រកាសថ្កោសទោសយ៉ាងខ្លាំង ចំពោះទង្វើរំលោភបំពានរបស់អាជ្ញាធរថៃ មកដែនអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសិទ្ធិមនុស្សមកលើប្រទេសកម្ពុជា យ៉ាងកម្រោល និងយ៉ាងគឃ្លើនបំផុត តាមរយៈការអនុវត្តច្បាប់របស់ថៃមកលើដែនអធិបតេយ្យកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីយប់ថ្ងៃទី១១ខែតុលា ឆ្នាំ២០២៥ កំពូលតារាចម្រៀង តន់ ចាន់សីម៉ា បានប្រកាសលើបណ្តាញសង្គមយ៉ាងដូច្នេះថា «យើងខ្ញុំ សូមប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរំលោភបំពានរបស់កម្លាំងចម្រុះថៃ លើបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជានិងរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅភូមិព្រៃចាន់»។ ដោយរំលោភលើ៖

ទី1 រំលោភលើកិច្ចព្រមព្រៀងឈប់បាញ់

ទី2 រំលោភលើស្មារតីនៃកិច្ចប្រជុំ GBC និង RBC

ទី3 រំលោភលើអនុស្សរណៈនៃការយោគយល់គ្នា ត្រង់ចំណុចទី 2 មាត្រាទី 4 នៃ MOUឆ្នាំ 2000

ទី4 ជាសកម្មភាពរំលោភលើសិទ្ធិមនុស្សនិងច្បាប់មនុស្សធម៌អន្តរជាតិ សិទ្ធិក្នុងការទទួលលំនៅឋាននិងជីវភាពសមរម្យ។

កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈសិរីមន្ដ រួមទាំងកូនស្រី ក៏បានប្រកាសសូមអំពាវនាវ ឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសទង្វើរំលោភបំពានរបស់ថៃនិងចាត់វិធានការចាំបាច់ ដើម្បីឲ្យប្រទេសនេះបញ្ឈប់ទង្វើឈ្លានពានដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជាយ៉ាងក៏គឃ្លើនបែបនេះតទៅទៀត៕