ប្រេស៊ីល គ្រោងចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ TikTok តម្លៃជិត ១០ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមមន្ត្រីជាន់ខ្ពស់ប្រេស៊ីលម្នាក់ បាននិយាយថាការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ TikTok នៅក្នុងប្រទេសប្រេស៊ីល គ្រោងនឹងចាប់ផ្តើមនៅក្នុងរយៈពេល ៦ខែខាងមុខ ដោយគម្រោងនេះត្រូវបានគេរំពឹងថានឹងនាំមកនូវការវិនិយោគក្នុងទំហំទឹកប្រាក់ ៩,១១ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក Alexandre Silveira បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖” នៅក្នុងរយៈពេល ៦ខែទៀត យើងនឹងចាប់ផ្តើមសាងសង់ ដើម្បីធ្វើជាកន្លែងផ្ទុកទិន្នន័យដ៏ធំបំផុតមួយរបស់ TikTok​​” ។

យ៉ាងណាមិញ ជុំវិញផែនការសម្រាប់គម្រោងនេះ ត្រូវបានគេរំពឹងថានឹងមានមូលដ្ឋាននៅរដ្ឋ Ceara ភាគឦសានរបស់ប្រទេស ក្រោយពីមានការប្រកាសពីការវិនិយោគរបស់ក្រុមហ៊ុនមេ TikTok គឺ ByteDance របស់ចិន កាលពីក្នុងអំឡុងខែមេសាកន្លងទៅ។

ជម្រាបជូនផងដែរថា បើតាមលោក Silveira បាននិយាយថាប្រទេសប្រេស៊ីលមានសក្តានុពលក្នុងការទាក់ទាញការវិនិយោគសម្រាប់គម្រោងមជ្ឈមណ្ឌលទិន្នន័យ ជាមួយនឹងការទទួលបានថាមពលកកើតឡើងវិញរបស់ខ្លួន ជាពិសេសតាមរយៈការលើកលែងពន្ធសហព័ន្ធផងដែរ៕​