ផ្សារទំនើបដ៏ធំ ថ្មីបំផុត និងមានវត្តមាននៅក្នុងតំបន់ចម្ការដូង សាងសង់ និងអភិវឌ្ឍន៍ដោយក្រុមហ៊ុនធំប្រចាំប្រទេស ជីប ម៉ុង លែន និង ជីប ម៉ុង រីថែល ឈ្មោះថា ផ្សារទំនើប ជីប ម៉ុង 50M

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ ១៩ តុលា ២០២៥៖ អ្នករស់នៅតំបន់ចម្ការដូងដឹងតែត្រូវប៉ាន់ហើយ ក្រុមហ៊ុន ជីប ម៉ុង លែន និង ជីប ម៉ុង រីថែល ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានប្រកាសចាប់ផ្ដើមដំណើរការសាងសង់ផ្សារទំនើបថ្មីមួយទៀតឈ្មោះថា “ ផ្សារទំនើប ជីប ម៉ុង 50M” ។ ខណៈផ្សារថ្មីមួយនេះ គឺមានទីតាំងស្ថិតក្នុងគម្រោងដ៏មានសក្តានុពល ផាក លែន 50M របស់ ជីប ម៉ុង លែន ជាគម្រោងធំមួយដែលមានស្តង់ដាររស់នៅឈានមុខគេក្នុងតំបន់ ជាមួយមុខងារក្នុងរស់នៅសម្បូរបែប ដូចជាសួនឧទ្យាន ក្លឹបហាត់ប្រាណ និង គម្រោង ផ្សារទំនើប ជីប ម៉ុង 50M ដែលនឹងលេចរូបរាងឆាប់ៗនេះ មានចម្ងាយត្រឹមតែ ២ នាទីពីស្តុបចំការដូង ជាគម្រោងលំនៅដ្ឋានស្ថិតនៅចំទីតាំងយុទ្ធសាស្ត្រដ៏ល្អឥតខ្ចោះ ស្ថិតលើផ្លូវរដ្ឋ ៣០ម៉ែត្រ ឬស្គាល់ថាជាផ្លូវព្រៃស ហ៊ុំព័ទ្ធដោយបណ្តុំពាណិជ្ជកម្មចម្រុះជាច្រើន ដូចជា សាលាអន្តរជាតិ មន្ទីរពេទ្យ ធនាគារ ក្លឹបហាត់ប្រាណ The Top Fitness ដ៏ធំទូលាយបំពាក់ដោយឧបករណ៍ទំនើបៗចុងក្រោយបង្អស់ និងមានអាងទឹកដ៏ធំសម្រាប់មនុស្សគ្រប់វ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឆ្លើយតបតាមតម្រូវការនៃបរិបទរស់នៅរបស់អតិថិជនសម័យថ្មី ផ្សារទំនើប ជីប ម៉ុង 50M នេះ គឺមានរចនាបទទំនើបស៊ីវិល័យ ផ្សារភ្ជាប់ជាមួយធម្មជាតិ និងការកម្សាន្ត។ ជាក់ស្ដែងហាងល្បីៗទាំងក្នុងនិងក្រៅស្រុកសរុបច្រើនជាង ៣០ នឹងមានវត្ដមាននៅក្នុងផ្សារមួយនេះ ដោយក្នុងនោះរួមមាន៖ ផ្សារ ជីប ម៉ុង Supermarket  ធនាគារ ជីប ម៉ុង ហាងទំនិញ ហាងអាហារ ហាងកាហ្វេល្បីៗ ហាងលក់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ កន្លែងលេងកម្សាន្ត(Indoor) Doozii  ទីលានលេងកីឡា Pickleball និងសេវាកម្មផ្សេងៗទៀត។

នៅពេលបើកដំណើរការ ផ្សារទំនើប ជីប ម៉ុង 50Mនេះ នឹងផ្ដល់នូវសហគមន៍រស់នៅដ៏ពិតប្រាកដមួយដែលបង្កើតនូវភាពរីករាយ និងភាពងាយស្រួល សម្រាប់ពលរដ្ឋដែលនៅភាគខាងត្បូងរាជធានីភ្នំពេញ។ លើសពីនេះ វាក៏ជាកន្លែងដែលមនុស្សអាចរីករាយជាមួយពេលវេលារបស់ពួកគេជាមួយមនុស្សជាទីស្រលាញ់នៅក្នុងបរិយាកាសធម្មជាតិ ដោយអាចនាំកូនៗ និងសត្វចិញ្ចឹមមកលេងបានផងដែរ។

ដូច្នេះសម្រាប់ម្ចាស់អាជីវកម្ម ដែលកំពុងស្វែងរកផ្ទះសម្រាប់បើក ឬពង្រីកសាខារបស់ខ្លួននៅទល់មុខ ផ្សារទំនើប ជីប ម៉ុង 50M មានតម្លៃល្អ ក្នុងគម្រោង​ ផាក លែន 50M របស់ជីប ម៉ុង លែន សូមទាក់ទងមកក្រុមការងាររបស់យើងតាមរយៈលេខ៖ 061 997 888 រីឯម្ចាស់អាជីវកម្មដែលចង់បានទីតាំងបើកអាជីវកម្មរបស់ខ្លួននៅក្នុងផ្សារ ជីប ម៉ុង 50M ថ្មីនេះ អាចធ្វើការទាក់ទងជួលទីតាំងបានតាមរយៈលេខទូរស័ព្ទ៖ 093 922 888

 chipmongland.com

🎶𝐓𝐢𝐤𝐓𝐨𝐤: https://bit.ly/ChipMongLand_TikTok_Official

📲𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦: https://bit.ly/ChipMongLandInstagram