នារសៀលថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំក្រុមការងារ “ឈ” “ផ្នែកស្រូវ-អង្ករ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ដឹកនាំដោយសហប្រធាននៃក្រុមការងារទាំងពីរគឺ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានក្រុមការងារ “ឈ” តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារ “ឈ” តំណាងផ្នែកឯកជន។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសមាជិកនៃក្រុមការងារតំណាងផ្នែករដ្ឋាភិបាល និងតំណាងសមាគម ក្រុមហ៊ុនឯកជន រោងម៉ាស៊ីនកិនស្រូវដែលជាសមាជិកនៃក្រុមការងារផ្នែកឯក និងអ្នកពាក់ព័ន្ធក្នុងវិស័យស្រូវ អង្ករជាច្រើនទៀត។
សូមជម្រាបថា កិច្ចប្រជុំនេះមានគោលបំណងដើម្បី៖ ១.ពិគ្រោះ និងពិភាក្សាអំពីវិធានការ និងការអន្តរាគមន៍ស្តីពី ទីផ្សារ និងការប្រមូលផលស្រូវវស្សាដែលនិងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ និង២. ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមក្នុងវិស័យស្រូវ អង្ករ ដែលស្នើឡើងដោយផ្នែកឯកជន៕







