តម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple បានកើនឡើងដល់កម្រិតខ្ពស់បំផុតគ្រប់ពេលមួយ កាលពីថ្ងៃទី២០ ខែតុលា បន្ទាប់ពីមានរបាយការណ៍បង្ហាញពីសន្ទុះយ៉ាងខ្លាំងនៃតម្រូវសម្រាប់ទូរស័ព្ទ iPhone 17 ។ នេះបើតាមនការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែលបានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន Appel កំពុងខិតជិតក្លាយជាក្រុមហ៊ុនទី៣ ក្នុងពិភពលោកដែលអាចឈានដល់តម្លៃទីផ្សារ ៤ទ្រីលានដុល្លារ បន្ទាប់ពីទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ Counterpoint បានបង្ហាញថា ទូរស័ព្ទ iPhone 17 ស៊េរីមានដំណើរការជាងទូរស័ព្ទជំនាន់មុនរបស់ខ្លួន ក្នុងការលក់ដំបូងនៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក។
ជាមួយគ្នាននេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple ក៏បានកើនឡើង ៤,២% ផងដែរ ដល់ ២៦២,៩ដុល្លារ ក្នុងមួយហ៊ុន ដែលជំរុញឲ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនឈានដល់ចំនួនប្រហែល ៣,៩ទ្រីលានដុល្លារ និងធ្វើឲ្យពួកគេក្លាយជាក្រុមហ៊ុនដែលមានតម្លៃទីផ្សារថ្លៃបំផុតទីពីរនៅលើពិភពលោក បន្ទាប់ពីក្រុមហ៊ុនបន្ទះឈីប Nvidia។
ជម្រាបជូនថា ក្រុមហ៊ុន Apple បានដាក់បង្ហាញនូវទូរស័ព្ទ iPhone ជំនាន់ថ្មីរបស់ខ្លួន កាលពីក្នុងខែកញ្ញា ជាមួយនឹងមុខងារថ្មីៗ រួមទាំង iPhone Air ស្តើងជាងមុន និងរក្សាតម្លៃថេរ បើទោះបីជាមានការព្រួយបារម្ភអំពីពន្ធគយរបស់សហរដ្ឋអាមេរិកក៏ដោយ៕

