តម្លៃទីផ្សារ Apple កើនឡើងជិតដល់ ៤ទ្រីលានដុល្លារ ដោយសារតម្រូវការ iPhone 17 ខ្ពស់ខ្លាំង

អន្តរជាតិ

តម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple បានកើនឡើងដល់កម្រិតខ្ពស់បំផុតគ្រប់ពេលមួយ កាលពីថ្ងៃទី២០ ខែតុលា បន្ទាប់ពីមានរបាយការណ៍បង្ហាញពីសន្ទុះយ៉ាងខ្លាំងនៃតម្រូវសម្រាប់ទូរស័ព្ទ iPhone 17 ។ នេះបើតាមនការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន Appel កំពុងខិតជិតក្លាយជាក្រុមហ៊ុនទី៣ ក្នុងពិភពលោកដែលអាចឈានដល់តម្លៃទីផ្សារ ៤ទ្រីលានដុល្លារ បន្ទាប់ពីទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ Counterpoint បានបង្ហាញថា ទូរស័ព្ទ iPhone 17 ស៊េរីមានដំណើរការជាងទូរស័ព្ទជំនាន់មុនរបស់ខ្លួន ក្នុងការលក់ដំបូងនៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក។

ជាមួយគ្នាននេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple ក៏បានកើនឡើង ៤,២% ផងដែរ ដល់ ២៦២,៩ដុល្លារ ក្នុងមួយហ៊ុន ដែលជំរុញឲ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនឈានដល់ចំនួនប្រហែល ៣,៩ទ្រីលានដុល្លារ និងធ្វើឲ្យពួកគេក្លាយជាក្រុមហ៊ុនដែលមានតម្លៃទីផ្សារថ្លៃបំផុតទីពីរនៅលើពិភពលោក បន្ទាប់ពីក្រុមហ៊ុនបន្ទះឈីប Nvidia។

ជម្រាបជូនថា ក្រុមហ៊ុន Apple បានដាក់បង្ហាញនូវទូរស័ព្ទ iPhone ជំនាន់ថ្មីរបស់ខ្លួន កាលពីក្នុងខែកញ្ញា ជាមួយនឹងមុខងារថ្មីៗ រួមទាំង iPhone Air ស្តើងជាងមុន និងរក្សាតម្លៃថេរ បើទោះបីជាមានការព្រួយបារម្ភអំពីពន្ធគយរបស់សហរដ្ឋអាមេរិកក៏ដោយ៕​