ឧកញ៉ា ឡាយ គីមសួរ អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានឈ្នះពានរង្វាន់ «សហគ្រិនឆ្នើមប្រចាំឆ្នាំ» (Outstanding Entrepreneur of the Year) នៅក្នុងកម្មវិធី ASEAN Young Entrepreneurs Carnival Awards 2025 នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។

កាលថ្ងៃទ១៥ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឧកញ៉ា ឡាយ គឹមសួរ បានចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាទី៥ ក្រោមប្រធានបទ៖ “ការវិនិយោគលើអនាគតរបស់អាស៊ាន – ទស្សនៈរបស់ក្រុមហ៊ុនអ្នកវិនិយោគទុន (VC) ទៅលើនវានុវត្តន៍ ផលប៉ះពាល់ និងបរិយាបន្ន” នៅមហាសន្និបាតសហគ្រិនវ័យក្មេងអាស៊ានលើកទី១០ ឆ្នាំ២០២៥។
ក្នុងឱកាសតំណាងឱ្យប្រទេសកម្ពុជា ឧកញ៉ា ឡាយ គីមសួរ បានចែករំលែកនូវទស្សនៈលើការពង្រឹងនវានុវត្តន៍ក្នុងស្រុក ការជំរុញផលប៉ះពាល់សង្គម និងការពង្រីកឱកាសវិនិយោគក្រៅពីទីក្រុង ដោយបានគូសបញ្ជាក់ពីទេសភាពសហគ្រិនភាព ដែលកំពុងរីកចម្រើនរបស់កម្ពុជា និងសក្តានុពលរបស់ខ្លួននៅក្នុងប្រព័ន្ធអេកូឡូស៊ីថ្នាក់តំបន់។
សូមជម្រាបថា ឧកញ៉ា ឡាយ គីមសួរ គឺជាស្ថាបនិកសណ្ឋាគារ Amatak Boutique Hotel និងទើបត្រូវបានគេជ្រើសរើស និងតែងតាំងជា ប្រធានសមាគមសណ្ឋាគារកម្ពុជា ប្រចាំខេត្តសៀមរាប កាលខែសីហា ឆ្នាំ២០២៥ ផងដែរ។





