អាមេរិក ឈានដល់ការចុះកិច្ចព្រមព្រៀងធនធានរ៉ែកម្រជាមួយប្រទេសម៉ាឡេស៊ី

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ ដែលនឹងជំរុញសមត្ថភាពរបស់អាមេរិក ក្នុងការទទួលបានធនធានរ៉ែកម្រពីប្រទេសម៉ាឡេស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថិតនៅក្រោមកិច្ចព្រមព្រៀងថ្មីរវាងសហរដ្ឋអាមេរិក និងម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងកូឡាឡាំពួរ ប្រទេសទាំងពីរ បានសន្យាគ្នាថានឹងមិនហាមឃាត់ ឬដាក់កូតានាំចេញរ៉ែសំខាន់ៗ ទៅកាន់សហរដ្ឋអាមេរិកនោះទេ ជាថ្នូរទៅនឹងការដែលទីក្រុងវ៉ាស៊ីនតោន យល់ព្រមបន្ថយអត្រាពន្ធ ១៩% លើទំនិញរបស់ម៉ាឡេស៊ី។

ទន្ទឹមនឹងនេះ ម៉ាឡេស៊ី ក៏បានសន្យាទៀតថា នឹងពន្លឿនការអភិវឌ្ឍវិស័យរ៉ែសំខាន់ៗរបស់ខ្លួនតាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាមេរិក រួមទាំងការពង្រីកអាជ្ញាប័ណ្ណប្រតិបត្តិការរបស់ពួកគេ ដើម្បីបង្កើនសមត្ថភាពផលិតកម្ម ផងដែរ។

ជម្រាបជូនផងដែរថា កាលពីឆ្នាំ២០២៣ ប្រទេសម៉ាឡេស៊ី​ ធ្លាប់បាននិយាយថាខ្លួនមានទុនបំរុងរ៉ែដ៏កម្រដែលមិនទាន់បានទាញយកប្រហែល ១៦,២ លានតោន។ ប្រទេសនេះបានដាក់បម្រាមទូទាំងប្រទេសលើការនាំចេញរ៉ែដ៏កម្រឆៅចាប់ពីដើមឆ្នាំ២០២៤ មក ដើម្បីលើកទឹកចិត្តដល់ការកែច្នៃក្នុងស្រុក៕​